លោក Trump ហាមអ៊ុយក្រែនកុំវាយប្រហារលើទីក្រុងមូស្គូ

បរទេស ៖ លោក Donald Trump បាននិយាយ កាលពីថ្ងៃអង្គារថា អ៊ុយក្រែនមិនគួរកំណត់គោលដៅ វាយប្រហារ លើទីក្រុងមូស្គូ នោះទេ ហើយអះអាងថា លោកមិនមានគម្រោងផ្គត់ផ្គង់ឲ្យ ទីក្រុង Kyiv នូវមីស៊ីល រយៈចម្ងាយឆ្ងាយ នោះទេ។

ការហាមនេះ បានកើតមានឡើង បន្ទាប់ពីមានរបាយការណ៍ របស់កាសែត Financial Times ដែលថា មេដឹកនាំសហរដ្ឋអាមេរិក រូបនេះ បានលើកទឹកចិត្ត ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ឱ្យវាយប្រហារ រដ្ឋធានី របស់រុស្ស៊ី។

នៅពេលដែលត្រូវបានសាកសួរ ដោយអ្នកសារព័ត៌មាន នៅសេតវិមាន ថាតើ លោក Zelensky គួរកំណត់គោលដៅ លើរដ្ឋធានី របស់រុស្ស៊ី ឬ អត់នោះ លោក Trump បានឆ្លើយតបថា «ទេ គាត់មិនគួរកំណត់គោលដៅទីក្រុងម៉ូស្គូទេ»។

លោក ក៏ត្រូវបានសួរផងដែរថា តើលោកមានឆន្ទៈផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងមីស៊ីល រយៈចម្ងាយឆ្ងាយ ដែរឬទេ លោកបាននិយាយថា «ទេ…យើងមិនចង់ធ្វើបែបនេះទេ»។

បើតាមកាសែតនេះ លោក Trump បាននិយាយ ជាមួយ Zelensky នៅថ្ងៃទី ៤ ខែកក្កដា មួយថ្ងៃបន្ទាប់ពីការចរចា ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ កាសែតនេះ បានចេញផ្សាយ ដែរថា លោក Trump ក៏ត្រូវបានគេរាយការណ៍ថា បានពិភាក្សា អំពីការបញ្ជូនមីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក ទៅ អ៊ុយក្រែន ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner