កូស្តារីកា ឆ្មក់ចូលសណ្ឋាគារ លួចលាក់ពួកជួញដូរមនុស្ស

បរទេស ៖ ប្រទេស កូស្តារីកា ដែលស្ថិតនៅតំបន់អាមេរិកណ្តាល កាលពីថ្ងៃអង្គារ បានបើកការឆ្មក់ចូលសណ្ឋាគារ និង ផ្ទះសំណាក់ របស់ពួកជួញដូរមនុស្ស ដែលភ្ជាប់ទំនាក់ទំនង ជាមួយក្រុមឧក្រិដ្ឋជន Tren de Aragua។

ការិយាល័យរដ្ឋអាជ្ញាសាធារណៈ និង នាយកដ្ឋានស៊ើបអង្កេតតុលាការ ហៅកាត់ OIJ បានធ្វើការវាយឆ្មក់ លើសណ្ឋាគារ ចំនួន៣ និង ផ្ទះសំណាក់ ចំនួន៤ នៅក្នុងរដ្ឋធានី San José និង តំបន់ជុំវិញ។

លោក Randall Zuniga អគ្គនាយក OIJ បានពន្យល់ថា «បុគ្គលទាំងនេះ គឺជាក្រុមស្ត្រីៗ ជាពិសេស ស្ត្រី មកពីប្រទេស វ៉េណេហ្ស៊ុយអេឡា ដោយពួកគេ ត្រូវបានផ្តល់ការសន្យាថា នឹងទទួលបានការងារ ដែលមានប្រាក់ខែខ្ពស់…ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេ ទៅដល់ប្រទេស កូស្តារីកា សេរីភាព និងទូរស័ព្ទដៃ របស់ពួកគេ ត្រូវបានដកហូត ហើយពួកគេត្រូវបានបង្ខំ ឱ្យធ្វើការប្រឆាំងនឹងឆន្ទៈ របស់ពួកគេទាំងស្រុង ជាមួយនឹង ការផ្តល់សេវាផ្លូវភេទ»។

អាជ្ញាធរ កូស្តារីកា បាននិងកំពុងរុះរើ បណ្តាញជួញដូរមនុស្ស មានទំនាក់ទំនង ជាមួយក្រុមឧក្រិដ្ឋជន Tren de Aragua ដែលផ្តល់ហិរញ្ញប្បទាន ដល់ការធ្វើដំណើររបស់ស្ត្រី មកពីប្រទេស វេណេហ្ស៊ុយអេឡា សម្រាប់គោលបំណង នៃ ការកេងប្រវ័ញ្ច ផ្លូវភេទ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner