សេចក្តីប្រកាសព័ត៌មាន “ទិញកូកា-កូឡា នឹងបង្កើតផ្សារមិនអស់លុយ”
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2025 – ជាង32មកហើយដែលក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) តែងតែផ្តល់ភាពស្រស់ស្រាយ និងភាពរីករាយដល់គ្រួសារខ្មែរ ហើយបានផ្សារភ្ជាប់ជាមួយជីវិតប្រចាំថ្ងៃរបស់អ្នកញ៉ាំ និងអតិថិជននៅកម្ពុជាជានិច្ច។ ភេសជ្ជៈរបស់ក្រុមហ៊ុនយើង ផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ យើងខ្ញុំសូមគោរពអញ្ជើញបងប្អូនចូលរួមធ្វើទានដោយសន្តានចិត្តក្នុងស្មារតីសាមគ្គីភាព ដោយគ្រាន់តែទិញ
ភេសជ្ជៈកេសកូកា-កូឡា 330ម.ល មួយកេស នោះបងប្អូននឹងបានចូលរួមបរិច្ចាគ 1.000 រៀល (ប្រហែល 0,25 ដុល្លារ) ចូលទៅក្នុងមូលនិធិ
សហគមន៍ពិសេស។ ទង្វើនេះសមញ្ញណាស់ តែមានន័យ ដោយសារតែមូលនិធិដែលប្រមូលបាននេះ នឹងជួយគ្រួសារដែលមានជីវភាពខ្វះខាតក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឱ្យទទួលបានសម្ភារៈសំខាន់ៗដូចជា គ្រឿងឧបភោគបរិភោគ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ។ យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី15 កក្កដា រហូតដល់15 សីហា 2025។
ក្នុងយុទ្ធនាការនេះ យើងនឹងប្រារព្វកម្មវិធី «ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ» នៅរាជធានីភ្នំពេញ នៅថ្ងៃទី 9 កញ្ញា ខាងមុខនេះ។ យើងបានសហការជាមួយដៃគូរបស់យើង ដើម្បីកំណត់អត្តសញ្ញាណ និងជ្រើសរើសគ្រួសារក្រខ្សត់ ដើម្បីអញ្ជើញពួកគាត់មកទិញគ្រឿងឧបភោគបរិភោគ និងរបស់របរចាំបាច់ប្រចាំថ្ងៃដោយមិនគិតថ្លៃ ក្នុងបរិយាកាសប្រកបដោយភាពថ្លៃថ្នូរ និងការគោរព។ បើមិនមានការគាំទ្រពីបងប្អូន នោះកម្មវិធីនេះក៏មិនអាចកើតឡើងបានដែរ ដូច្នេះពួកយើង សូមអរគុណបងប្អូនទុកជាមុន។
លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស អគ្គនាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) លើកឡើងថា៖ «ជាង 32 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំពិតជាមានមោទនភាព ដែលបានក្លាយជាផ្នែកមួយនៃវឌ្ឍនភាពរបស់កម្ពុជា តាមរយៈការផ្តល់ភាពស្រស់ស្រាយដល់ប្រជាជនខ្មែរ ព្រមទាំងតបស្នងចំពោះសហគមន៍វិញ។ យុទ្ធនាការ “ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ” គឺជាកម្មវិធីមួយដែលបញ្ជាក់ពីស្មារតីរួមគ្នាក្នុងការតបស្នងអរគុណដល់សហគមន៍វិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពីសំណាក់អ្នកញ៉ាំភេសជ្ជៈយើង ក៏ដូចជាអតិថិជនយើងផងដែរ។»
នៅក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) យើងជឿជាក់ថា សកម្មភាពសប្បុរសធម៌មិនថាតូចតាចប៉ុនណាទេ សុទ្ធតែអាចបង្ហាញនូវសន្តានចិត្ត និងសាមគ្គីភាព។ បន្ទាប់ពីយុទ្ធនាការ «ចែករំលែកកូកា-កូឡា» ដែលបង្កើតឱកាសស្និតស្នាល និងបង្ហាញក្តីស្រឡាញ់ជាមួយអ្នកផ្ទះ និងមិត្តភក្តិរួចមក ឥឡូវនេះក្រុមហ៊ុនកំពុងយកទង្វើមកបញ្ជាក់សម្តី ដោយការបង្កើតកម្មវិធីសប្បុរសធម៌មកគាំទ្រគ្រួសារខ្មែរដែលមានភាពខ្សត់នៅកម្ពុជា។
ដូចនេះ រាល់ពេលដែលបងប្អូនទិញភេសជ្ជៈកូកា-កូឡាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បងប្អូនមិនត្រឹមតែមានភាពស្រស់ស្រាយប៉ុណ្ណោះទេ តែបងប្អូនក៏បានធ្វើទាន ប្រកបដោយទឹកចិត្តថ្លៃថ្លា និងសាមគ្គីភាព ជួយដល់គ្រួសារខ្វះខាតឱ្យពួកគាត់មានភាពរីករាយ និងភាពកក់ក្តៅផងដែរ។ ពេលអ្នកទិញ នោះស្មើនឹងបងប្អូនចូលរួមជួយពួកគាត់។
តស់! ចាំតាមដានថាតើ ការគាំទ្របងប្អូននឹងមានភាពវិជ្ជមានយ៉ាងណាខ្លះ៖
តាមដានពួកយើងនៅលើទំព័រហ្វេសប៊ុក៖ www.facebook.com/CocaColaKH
អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)
អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា)
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិត និងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company។ យើងមានមោទនភាពបម្រើទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៣មក ហើយជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងផលិត និងចែកចាយក្នុងប្រទេសកម្ពុជា ភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)ដែលមានដូចជា៖ កូកា-កូឡា ស្ព្រៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius and Samurai) ក្នុងនេះចែកចេញជា 5ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស ( (Sparkling) ទឹក(Water) តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic)។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលផេក Facebook Cambodia Beverage Company Ltd
សម្រាប់សារព័ត៌មាន សូមទំនាក់ទំនង៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមអ៉ីម៉ែល smunyvorleak@coca-cola.com.kh
PRESS RELEASE
Buy Coca-Cola To Help Create A Free Market
Phnom Penh, Cambodia – 15 July 2025 – For 32 years, Cambodia Beverage Company (Coca-Cola) has been part of the daily life of consumers and customers in Cambodia bringing refreshment and joy to families across the country. Our beverages are made in Cambodia, by Cambodians, for Cambodians.
This Pchum Ben, we invite you to join us in spreading kindness and togetherness in a simple yet meaningful way: From 15 July to 15 August, every time you buy a case of Coca-Cola 330ml, we will donate 1,000 riel (around $0.25) to a special community fund. This fund will provide essential items—such as food and daily necessities—to families who need a helping hand during the Pchum Ben holiday season.
To celebrate our campaign, we will set up the “Zero-Riel Pchum Ben Market,” taking place in Phnom Penh on 9 September. Selected underprivileged families, identified in collaboration with our partners, will be welcomed to shop for food and daily needs free of charge, with dignity and respect. Every item is made possible thanks to your choice and support.
Mr. Paulo Gaspar Rodrigues, CEO of Coca-Cola Cambodia, shares:
“For 32 years, we have been honored to be a part of Cambodia—refreshing lives and supporting our communities. The Zero-Riel Market is our way of giving back, celebrating the true spirit of Pchum Ben with our consumers and customers.”
At Cambodia Beverage Company (Coca-Cola), we believe that small acts of kindness bring people closer. After encouraging young people to reconnect with family and friends through our “Share a Coke” campaign, we are now turning words into action—supporting underprivileged families in Cambodia.
This Pchum Ben, your purchase is more than a refreshment. It’s a gentle act of care, helping families and bringing our communities closer—your purchase does matters.
See how your support makes a difference:
Follow us on Facebook: www.facebook.com/CocaColaKH
About Cambodia Beverage Company (Coca-Cola)
Cambodia Beverage Company (Coca-Cola) is part of Swire Coca-Cola Limited, the fifth largest bottling partner of The Coca-Cola Company. We have proudly served the Cambodia market since 1993 as a leading manufacturer and distributor of non-alcoholic ready-to-drink (NARTD) beverages. We manufacture and distribute in Cambodia 14 different beverages across 8 brands—including Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius and Samurai—spanning five categories: Sparkling, Water, Tea, Energy, and Isotonic.
For more information, visit our Facebook page Cambodia Beverage Company Ltd.
For media inquiry, please contact: Sambath Munyvorleak at smunyvorleak@coca-cola.com.kh
ដោយ ទីផ្សារ