លោកស្នងការនគរបាលខេត្តតាកែវ ប្រាប់អធិការក្រុងដូនកែវ ឱ្យដាក់គោលដៅ​ពេលយប់នៅតាមផ្លូវងាយរងគ្រោះ

តាកែវ៖ក្នុងពិធីជួបសំណេះសំណាល និងចាត់តាំងឧត្តមសេនីយ៍ត្រី ប៊ុន ណារ៉ុង ស្នងការរងឱ្យចុះទៅប្រចាំការ នៅអធិការដ្ឋាននគរបាលក្រុងដូនកែវកាលពីព្រឹកថ្ងៃពុធ ទី១៦ ខែ កក្កដា ឆ្នាំ២០២៥ ​ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត​តាកែវ​បានណែនាំដល់អធិការក្រុងដូនកែវ ដាក់គោលដៅពេលយប់នៅតាមផ្លូវងាយរងគ្រោះ ទប់ស្កាត់និងឱ្យបានទាន់ពេលវេលានិងកាត់បន្ថយបទល្មើសផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។

ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវបានថ្លែងបន្តដោយក្រើនរំលឹកឱ្យពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង។ បន្តការចុះផ្តល់សេវា​សាធារណៈជូនប្រជាពលរដ្ឋជាប្រចាំឱ្យបានទាន់ពេលវេលា។ បង្កើន​ការចេញល្បាត​ចល័តតាមតំបន់ងាយរងគ្រោះ។ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿង​ស្រវឹង ពិសេស​ត្រៀមកម្លាំងនគរបាលនៅប៉ុស្តិ៍សេវាប្រចាំការ២៤ម៉ោង លើ២៤ម៉ោង​សម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ ។បន្តអនុវត្តការចុះរឺតបន្តឹងច្បាប់ចរាចរណ៍​ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់៕
ដោយ៖សាំង សារ៉ាវី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner