បរិស្ថានមានសារសំខាន់ ជួយដល់សុខភាពមនុស្ស បរិស្ថានស្អាតជួយកាត់បន្ថយជំងឺជាច្រើនដែលកើតចេញពីខ្យល់
(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងថា បរិស្ថានមានសារសំខាន់ ជួយដល់សុខភាពមនុស្ស បរិស្ថានស្អាតជួយកាត់បន្ថយជំងឺជាច្រើនដែលកើតចេញពីខ្យល់ ជាងនេះទៅទៀតបរិស្ថានស្អាតកើតចេញពីយើងទាំងអស់គ្នាជាគំរូរ ដូចឆ្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីបរស្ថានស្អាត ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្ថែមថា គុណភាពនៃជីវិតមនុស្សរស់នៅ គឺអាស្រ័យលើបរិស្ថានធម្មជាតិ បរិស្ថានស្អាតធ្វើឱ្យមនុស្សមានអារម្មណ៍ល្អ និងក្រុមគ្រួសាររស់ប្រកបដោយសុភមង្គល ។ ការរស់នៅក្នុងបរិស្ថានស្អាតល្អអាចជួយដល់សុខភាពផ្លូវចិត្តល្អ ដូចជាកាត់បន្ថយភាពអស់សង្ឃឹម និងអារម្មណ៍តានតឹង។ល។ ការសហការគ្នាក្នុងការការពារបរិស្ថានអាចជួយពង្រឹងទំនាក់ទំនងក្នុងសហគមន៍កាន់តែល្អ ហើយការយកចិត្តទុកដាក់លើបរិស្ថានគឺជាការបង្ហាញឲ្យឃើញនូវការគោរពដល់ជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិ ជាពិសេសគឺធ្វើឲ្យយើងចេះក្រែងចិត្តនិងឲ្យតម្លៃដល់អ្នកដទៃផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងបែបនេះ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំកងកម្លាំងជាង ១០០នាក់ ដោយមានការសហការពីក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ដើររើសសំរាមតាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ ក្នុងគោលបំណងបំផុតគំនិតឲ្យកងកម្លាំងទាំងអស់ចូលរួមចំណែកការពារបរិស្ថាន និងចេះស្រឡាញ់បរិស្ថាន ធម្មជាតិ ភ្ជាប់ជាមួយពាក្យមួយឃ្លាថា និងបរិស្ថានស្អាត ការរស់នៅមានផាសុខភាព បរិស្ថានធម្មជាតិផ្តល់នូវគុណប្រយោជន៍ជាច្រើន សម្រាប់ជីវិតមនុស្ស និងសត្វ ។
លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា ការស្រឡាញ់បរិស្ថានមិនត្រឹមតែជួយធានាដល់ការរស់នៅល្អប៉ុណ្ណោះទេ វាក៏បានជួយយើងឱ្យមានជីវិតប្រកបដោយសុខភាពល្អ សុភមង្គលផងដែរ ដូច្នេះយើងម្នាក់ៗគួររួមគ្នាថែរក្សា បរិស្ថាន និងធម្មជាតិ ឲ្យបានល្អព្រោះបរិស្ថានល្អ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរស់រៀនមានជីវិត ហើយយើងនាំគ្នាបន្តធ្វើសកម្មភាពទាំងអស់នេះជារៀងរហូតដូចភ្លៀងរលឹម ដើម្បីជាគំរូរដល់ក្មេងៗជំនានក្រោយ ៕
ដោយ ៖ ង៉ាន់ ទិត្យ








