អាមេរិកថា ខ្លួនប្រឆាំងការវាយប្រហាររបស់អ៊ីស្រាអែលនៅស៊ីរី

បរទេស ៖ សហរដ្ឋអាមេរិកបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនប្រឆាំងនឹងការវាយប្រហារ របស់អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី នៅមួយថ្ងៃ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានជួយធ្វើជាឈ្មួញកណ្តាល សម្រាប់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់អំពើហិង្សា។

លោកស្រី Tammy Bruce អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា «សហរដ្ឋអាមេរិកមិនគាំទ្រ ការវាយប្រហាររបស់អ៊ីស្រាអែល នាពេលថ្មីៗនេះទេ»។

លោកស្រី បាននិយាយថា «យើងកំពុងធ្វើទំនាក់ទំនងការទូត ជាមួយអ៊ីស្រាអែល និងស៊ីរី ក្នុងកម្រិតខ្ពស់បំផុត ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន និងឈានដល់កិច្ចព្រមព្រៀងយូរអង្វែង រវាងរដ្ឋអធិបតេយ្យ ទាំងពីរ»។

អ៊ីស្រាអែល បានវាយប្រហារប្រទេសស៊ីរី ម្តងហើយម្តងទៀត ចាប់តាំងពីក្រុមយុទ្ធជនអ៊ីស្លាម បានផ្ដួលរំលំមេដឹកនាំសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ គឺ លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤។ រដ្ឋាភិបាលក្រុង Tel Aviv តែងតែអះអាងថា ជាយុទ្ធនាការ ការពារជនជាតិទ្រុស នៅស៊ីរី ដែលកំពុងមានជម្លោះប្រដាប់អាវុធ ជាមួយក្រុមផ្សេងៗទៀត នាភាគខាងត្បូង ប្រទេសមជ្ឈិមបូព៌ា មួយនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner