ស្នាក់នៅរាជធានីភ្នំពេញ សូមកុំភ្លេចសណ្ឋាគារ សោម៉ា ជាមួយការទទួលបរិយាកាស​ដ៏កក់ក្តៅ និងស្រស់ស្រាយ

ភ្នំពេញ៖​ ក្រុមហ៊ុន សោម៉ា គ្រុប តាមរយៈបុត្រសម្ព័ន្ធរបស់ខ្លួនគឺ សោម៉ា ប្រផឹធី អេន ឌីវេឡុបម៉ិន បានបើកទំព័រសករាជថ្មីមួយបន្ថែមទៀតក្នុងការឈានជើងចូល​រួម​ចំណែកក្នុងវិស័យបដិសណ្ឋារកិច្ចដោយបានដាក់សម្ពោធឱ្យដំណើការជាផ្លូវការនូវសណ្ឋាគារដ៏ប្រណីតទាន់សម័យ សោម៉ា ហូថែល រីវើរសាយដ៍ ក្រោមវត្តមានដ៏ឧត្តុង្គឧត្តម​នៃថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន សោម៉ា គ្រុប សោម៉ា ប្រផឹធី ថ្នាក់ដឹកនាំនិងបុគ្គលិក​សណ្ឋាគារ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

ស្ថិតនៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ និងបច្ចុប្បន្នជាផ្លូវថ្មើរជើងចតុមុខ សណ្ឋាគារ សោម៉ា បានបង្អួតរាងយ៉ាងស្រស់សង្ហារបែរមុខទៅរកទន្លេសាប ជាទីដែលទឹកសាប​ហូរចុះឡើង២ដងក្នុងមួយឆ្នាំ និងមានតែមួយគត់លើពិភពលោក អមដោយសួនច្បារ​យ៉ាង​ស្រស់បំព្រង និងជាកន្លែងដែលអាចគយគន់ទិដ្ឋភាពថ្ងៃរះ សម្រស់ទីក្រុង និងទន្លេប្រសព្វបួនមុខដើម្បីលំហែរអារម្មណ៍ និងទទួលយកបទពិសោធន៍ថ្មីយ៉ាង​អស្ចារ្យ​ពីរាជធានីភ្នំពេញបេះដូងនៃកម្ពុជា។
ក្រោមការអភិវឌ្ឍរបស់ សោម៉ា ប្រផឹធី សណ្ឋគារ សោម៉ា ត្រូវបានរចនាឡើងក្នុង​រចនាបថ​យ៉ាងពិសេសក្នុងសម័យកាលទំនើបរបស់ប្រជាជនខ្មែរ ជាមួយនឹងការរក្សា​បាននូវប្រពៃណី និងវប្បធម៌ខ្មែរយ៉ាងខ្ជាប់ខ្ជួន កម្រិតស្ដង់ដារអន្តរជាតិដើម្បីផ្ដល់ជូននូវ​បទពិសោធន៍ថ្មីជាមួយនឹងបរិក្ខាទំនើបទាន់សម័យ អ៊ីនធឹណិតល្បឿនលឿន អាងហែលទឹក បន្ទប់ស្ទីមសូណា ស្ប៉ា បន្ទប់ហាត់ប្រាណ បន្ទប់ស្នាក់នៅប្រកបដោយ​ផាសុកភាព និងប្រណីតភាព។ លើសពីនេះទៅទៀត លោកអ្នកក៏មានឱកាស​ក្នុងការភ្លក្សរស់ជាតិនៃអាហារខ្មែរពីភោជនីយដ្ឋាន Little Plates យ៉ាងសម្បូរបែប ព្រមទាំងទទួលបាននូវរសជាតិអាហារ និងសុរា យ៉ាងពិសេសបន្ថែមទៀតពី Bati Bar & Grill នៅជាន់ទី៨ ដែលជាកន្លែងអាចគយគន់ទេសភាពទីក្រុង និងមាត់ទន្លេគួរជា​ទីចេតនាផងដែរ។
លើសពីការស្នាក់នៅប្រកបដោយផាសុកភាព និងការភ្លក្សរសជាតិអាហារយ៉ាង​ពិសេស​នៅសណ្ឋាគារដ៏ប្រណិត ភ្ញៀវកិត្តិយស​ក៏មានឱកាសក្នុងការទស្សនា​កន្លែងសំខាន់ៗ​ជុំវិញសណ្ឋាគារដូចជា ព្រះបរមរាជវាំង ការជិះទូកកម្សាន្តតាមដងទន្លេ រមណីយដ្ឋាន​ប្រវត្តិសាស្រ្តវត្តភ្នំ និងការដើរកម្សាន្តលើផ្លូវថ្មើរជើងចតុមុខនាពេលរាត្រី ជាទីដែល​លោកអ្នកអាចទទួលបានអារម្មណ៍ប្លែកថ្មីជាមួយនឹងបរិយាកាសចម្រុះអមដោយសិល្បៈ វប្បធម៌ ម្ហូបអាហារតាមដងផ្លូវ និងកម្មវិធីកម្សាន្តដ៏សម្បូរបែប។
សណ្ឋាគារ សោម៉ា សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ​មកកាន់សណ្ឋាគារ សោម៉ា រីវើរសាយដ៏ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យ។
សូមជម្រាបថា សណ្ឋាគារសោម៉ា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
សម្រាប់ព័ត៌មានបន្ថែម សូមទំនងនាក់ទំនង៖ គេហទំព័រ៖ somahotel.com.kh
ទូរស័ព្ទសណ្ឋាគារសោមា៖ (+855) 23 997 799
អ៊ីមែល៖ sales@somahotel.com.kh
Instagram: @somahotelriverside
Facebook: Soma Hotel Riverside ៕

ដោយ៖អត្ថបទទីផ្សារ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner