ខេត្តតាកែវរៀបចំការពារសណ្តាប់ធ្នាប់សន្តិសុខពិធីបុណ្យច្រត់ព្រះនង្គ័ល

អត្ថបទដោយ៖
Kien Sereyvuth

  ខេត្តតាកែវ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសត្រៀមប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០១៩ ដែលនឹងមកដល់នៅសប្តាហ៍ក្រោយនេះហើយ។
កិច្ចប្រជុំរៀបចំការពារសណ្តាប់ធ្នាប់នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៥ឧសភា ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីនានាដែលពាក់ព័ន្ធ។
ព្រះរាជពិធី”ច្រត់ព្រះនង្គ័ល”  នឹងរៀបចំធ្វើនៅពហុកីឡាដ្ឋានគិរីវង់សុខសែនជ័យ នៃភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ យោងតាមប្រក្រតិទិនកម្ពុជា ព្រះរាជពិធី ច្រត់ព្រះនង្គ័លឆ្នាំ២០១៩ នឹងត្រូវ មក ដល់នៅថ្ងៃទី២២ឳសភា។
  ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជបវេណីដ៏យូរលង់របស់ខ្មែរ ដែលតែងតែធ្វើជារៀងរាល់ឆ្នាំ នៅដើមរដូវ វស្សា ដើម្បីផ្សងមើលប្រថ្នូលរបស់ស្រុកទេសផង និងដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលរបស់ ប្រជាពលរដ្ឋផងដែរ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner