នគរបាលជាតិរៀបចំខួបអនុស្សាវរីយ៍នគរបាលជាតិលើកទី៧៤
អត្ថបទដោយ៖
Kien Sereyvuth
នគរបាលជាតិកម្ពុជា ត្រៀមនឹងប្រារព្ធខួបអនុស្សាវរីយ៍ថ្ងៃកំណើតនគរបាលជាតិកម្ពុជាលើកទី៧៤ នៅថ្ងៃទី១៦ ឧសភាស្អែកនេះ ដោយកម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោម អធិបតីភាពសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋ មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានវត្តមានពីមន្រ្តីនគរបាលគ្រប់ជាន់ថ្នាក់ផងដែរ។
អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯកឆាយគឹមខឿន បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅ ព្រឹក ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០១៩នេះថា ការដែលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្ឋ ខួប អនុស្សាវរីយ៍លើកទី៧៤ឆ្នាំនេះ គឺដើម្បីរំលឹកនូវគុណូបការៈរបស់អតីតនគរបាលជំនាន់មុន និងក៏ជាការ បង្ហាញ នូវវីរៈភាពរបស់នគរបាលជំនាន់មុនប្រាប់ដល់នគរបាលជំនាន់ក្រោយផងដែរ។