ក្បួនជំនួយផ្តើមចូលតំបន់ Sweida របស់ស៊ីរី

បរទេស ៖ ក្បួនដឹកជំនួយ ត្រូវបានបញ្ជូនទៅកាន់តំបន់ Sweida ភាគខាងត្បូង របស់ស៊ីរី កាលពីថ្ងៃអាទិត្យ ពោលគឺ បន្ទាប់ពីមានបទឈប់បាញ់ ក្នុងប្រទេស ស្ថិតនៅតំបន់មជ្ឈិមបូព៌ា មួយនេះ។

ឡានដឹកទំនិញ របស់អឌ្ឍចន្ទក្រហមស៊ីរី ដឹកជំនួយមនុស្សធម៌ ឆ្ពោះទៅទីនោះ បន្ទាប់ពីវិលមករកភាពស្ងប់ស្ងាត់ បញ្ចប់អំពើហិង្សា រវាងក្រុមអ្នកប្រយុទ្ធ Druze និងក្រុមគូប្រជែង ដែលបានសម្លាប់មនុស្សជាង ១ពាន់នាក់។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP នៅជាយតំបន់នេះ បានរាយការណ៍ថា គ្មានការប៉ះទង្គិចគ្នាទេ កាលពីថ្ងៃអាទិត្យ ដោយកងកម្លាំងរដ្ឋាភិបាល ត្រូវបានដាក់ពង្រាយ នៅតាមទីតាំងមួយចំនួន ដើម្បីអនុវត្តបទឈប់បាញ់ ដែលត្រូវបានដាក់ចេញ កាលពីថ្ងៃសៅរ៍។

លោក Omar al-Malki មន្ត្រីអឌ្ឍចន្ទក្រហម បាននិយាយថា ការបញ្ជូននេះ នឹងត្រូវបានអនុវត្ត បន្តទៀត។

លោកបាននិយាយថា ក្បួនរថយន្តនេះ បានចូលទៅដល់ ទីនោះ ដោយមានការសម្របសម្រួល ជាមួយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលត្រូវបានគ្រប់គ្រងដោយក្រុម Druze។

ក្រុមសង្កេតការណ៍ ដែលមានមូលដ្ឋាន នៅអង់គ្លេស បានផ្តល់តួលេខចុងក្រោយ នៃចំនួនមនុស្សស្លាប់ គិតត្រឹមថ្ងៃអាទិត្យ កើនដល់ ១,១២០ នាក់ ចាប់តាំងពី អំពើហិង្សាបានផ្ទុះឡើង កាលពីមួយសប្តាហ៍មុន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner