Breaking News! យន្តហោះចម្បាំងបង់ក្លាដែសធ្លាក់ចំសាលារៀន ស្លាប់មនុស្ស ២០នាក់ និងរបួស ១៧០នាក់
អត្ថបទដោយ៖
ឈឹម ទីណា
ដាកា ៖ យន្តហោះចម្បាំងមួយគ្រឿងរបស់បង់ក្លាដែស បានធ្លាក់ចំសាលារៀនមួយកន្លែងក្នុងរដ្ឋធានី Dhaka នៅថ្ងៃទី២១ ខែកក្កដា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ស្លាប់ និងជាង ១៧០នាក់ទៀតរងរបួស។

នេះគឺជាឧបទ្ទវហេតុអាកាសចរណ៍ដ៏អាក្រក់បំផុតសម្រាប់ប្រទេសបង់ក្លាដែស ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ចំពោះមូលហេតុនៅពីក្រោយកំពុងក្រោមដំណើរការស៊ើបអង្កេត។

ជនរងគ្រោះស្លាប់ និងរបួសភាគច្រើន គឺជាសិស្សសាលាមានវ័យក្មេង ដែលទើបតែត្រូវបានអនុញ្ញាតឱ្យចេញពីថ្នាក់រៀន ចំពេលយន្តហោះចម្បាំង F-7 BJI ផលិតនៅប្រទេសចិន បានបុកចូលសាលា និងមហាវិទ្យាល័យ Milestone៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា




ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។