រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ អំពាវនាវឱ្យសាធារណជន និង អ្នកសារព័ត៌មានប្រើប្រាស់ប្រភពព័ត៌មានផ្លូវការទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥នេះដោយបញ្ជាក់ថា”សូមជម្រាបជូនដល់បងប្អូនសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖ សម្រាប់ប្រភពព័ត៌មានផ្លូវការទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន, ប្រភព ៤ សំខាន់ដែលជាប្រភពផ្លូវការ គឺ១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ២-ក្រសួងការពារជាតិ ៣-ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវ ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការទេ”។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។ សូមបងប្អូនចូលរួមសហការឱ្យបានម៉ឺងម៉ាត់៕
ដោយ ៖ ម៉ាដេប៉ូ