រដ្ឋបាលខេត្តកំពង់ឆ្នាំងលែងមេពូជត្រីនិងកូនត្រីចម្រុះជាង៥ ម៉ឺនក្បាល​ចូលបឹង​ឈ្វាំងសែនជ័យ

កំពង់ឆ្នាំង ៖ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេសក​កម្មពិសេស ប្រធានក្រុម​ប្រឹក្សាស្តារ​អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញ​ជាធិបតីក្នុង​ពិធីលែង​កូនត្រីចម្រុះ នៅទំនប់ទឹកបឹងឈ្វាំងសែនជ័យ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសមាជិករដ្ឋសភា សមាជិក​ព្រឹទ្ធសភា រដ្ឋលេខាធិការ អនុរដ្ឋ​លេខាធិការ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត មានការលែងមេត្រីពូជនិងកូនត្រីចម្រុះ​ជាង​ប្រាំម៉ឺនក្បាលទៅក្នុងបឹងធម្មជាតិមួយនេះ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ចាប់តាំង​ពីឆ្នាំ២០០៣មក មន្ទីរកសិកម្ម ខេត្តបានប្រារព្ធពិធីលែងត្រី ចំនួន ១២ លើក។គិតត្រឹម​ឆ្នាំ២០២៥ ត្រីមេពូជ កូនត្រី និងសត្វពូជក្នុងស្រុកចំនួន ១០ប្រភេទ ប្រមាណ ៣០ម៉ឺនក្បាលបានលែងចូលទៅក្នុងបឹង អាងទឹក និង ក្នុងដែនទឹកត្រីចម្រុះ​និង បង្កង ប្រមាណ​៥០ ០០០ ក្បាល៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner