សម្តេចតេជោ ហ៊ុន សែន ៖ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ពតាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត​ដើម្បីវាយចោរថៃ​ឈ្លានពាន

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហោះសារ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​​ថា​”នៅ​មុន​នេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជា​ទៅកាន់ប្រទេសចិន”។

ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ ។

សម្ដេចតេជោ ហ៊ុន សែន បន្តថា” ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹង​បិទច្រកចូលប្រាសាទតាមាន់ធំ។ មេបញ្ជាការយោធភូមិភាគ២របស់ថៃនេះហើយជា​​អ្នកបង្កសង្រ្គាម​នេះឡើងតាមរយៈ​ការបញ្ជា​ឱ្យ​បិទប្រាសាទ​តាមាន់ធំកាលពីម្សិលមិញនិងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។
លោកម្នាក់នេះហើយដែលធ្លាប់បានព្រមានថានឹងវាយកម្ពុជាដោយប្រើពេលត្រឹម៣ថ្ងៃ។ខ្ញុំក៏ចង់ស្គាល់​យុទ្ធសាស្ត្រត្រឹម​៣​ថ្ងៃរបស់គាត់ដែរ”។

សម្ដេចតេជោបន្ថែមជាចុងក្រោយថា” ការចុះផ្សាយដែលចរិតកុហកនៃអ្នកនយោបាយថៃនិង​សារព័ត៌មានថៃ
វាបានក្លាយ​ទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ។ “Don’t Thai to me !”៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner