មេ UN ជំរុញឱ្យកម្ពុជា និងថៃមានការអត់ធ្មត់ជាអតិបរមា
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បានជំរុញឱ្យកម្ពុជា និងថៃមានការអត់ធ្មត់ជាអតិបរមា។ នេះបើតាមអ្នកនាំពាក្យរបស់ UN ដែលដកស្រង់ចេញផ្សាយដោយសារព័ត៌មានចិន Global Times។
អ្នកនាំពាក្យ UN បានគូសបញ្ជាក់ក្នុងសនិ្នសីទសារព័ត៌មានខ្លីប្រចាំថ្ងៃ ថា លោកអគ្គលេខាធិការ កំពុងតាមដានស្ថានការណ៍ពាក់ព័ន្ធនឹងរបាយការណ៍ នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ។
លោកអគ្គលេខាធិការបានជំរុញភាគីទាំងសងរក្សាការអត់ធ្មត់ជាអតិបរមា និងដោះស្រាយរាល់បញ្ហាតាមរយៈកិច្ចសន្ទនា និងក្នុងស្មារតីក្នុងនាមជាអ្នកជិតខាងល្អ ៕
ដោយ ៖ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។