ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្កោលទោសចំពោះទង្វើឈ្លានពានមកលើកម្ពុជា

ភ្នំពេញ៖ យើងខ្ញុំថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ សូម ប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើន របស់កងកម្លាំង ប្រដាប់ អាវុធ ថៃ ដែលបានបើកការវាយប្រហារមុនដោយមានមូលហេតុឈ្លានពានគិតទុកជាមុន និងដោយចេតនា នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកលើទីតាំងឈរជើងរបស់កម្ពុជា នៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទ តាមាន់ធំ ប្រាសាទ តាក្របី តំបន់មុំបី និងតំបន់ផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ញើលិខិតទៅក្រុមប្រឹក្សា សន្តិសុខអង្គការ សហ ប្រជាជាតិ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំកិច្ចអន្តរាគមន៍បញ្ចប់ការឈ្លានពាន របស់ កងកម្លាំង ប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner