ឆមាសទី១ ឆ្នាំ២០២៥ ក្រសួងបរិស្ថានរកឃើញរោងចក្រនិងក្រុមហ៊ុន ចំនួ២៨ បញ្ចេញបរិមាណសំណល់រាវជាង ១លានម៉ែត្រគូប ប៉ះពាល់ដល់តំបន់ទឹកសាធារណៈ

(ភ្នំពេញ)៖ គិតត្រឹមឆមាសទី១ឆ្នាំ២០២៥នេះ មន្រ្តីជំនាញ ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្មផ្សេងៗ បានបញ្ចេញសំណល់រាវ ចំនួន២៨ ទីតាំង ដែលមានការបញ្ចេញបរិមាណសំណល់រាវប្រមាណជា ១ ៣៦៦ ៥៦០ ម៉ែត្រគូប ប៉ះពាល់ដល់តំបន់ទឹកសាធារណ:។ ជាមួយគ្នានេះ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុននិងរោងចក្រទាំងនោះ បានបញ្ចេញសំណល់រាវ ប៉ះពាល់បរិស្ថាន នៅក្នុង១ខែ មានប្រមាណ ២២៧ ៧៦០ ម៉ែត្រ គូប ក្នុងនោះក្នុង ១ថ្ងៃ មានសំណល់រាវ ប្រមាណ ១១ ៣៨៨ ម៉ែត្រគូប។

សូមបញ្ជាក់ថាក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក៏បានចុះធ្វើអធិការកិច្ច តាមក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ ហើយបានចេញលិខិតបញ្ជាកែប្រែ និងពិន័យអន្តរការណ៍ផងដែរ ។ រោងចក្រនោះរួមមាន៖ ១.រោងចក្រ Kubon (Cambodia) Biotechnology Co., Ltd ជារោងចក្រ កែច្នៃផ្លៃឈើគ្រប់ប្រភេទ ស្ថិតនៅខេត្តព្រះសីហនុ , ២.រោងចក្រ CANGXINLONG FOOD (CAMBODIA) CO.,LTD (ករណីរកឃើញកំហុសថ្មី) ជារោងចក្រកែច្នៃផ្លៃឈើគ្រប់ប្រភេទ ស្ថិតនៅក្នុងខេត្តប៉ៃលិន , ៣.រោងចក្រ Sun Plusing International Co., Ltd. ជាប្រភេទរោងចក្រកែច្នៃផ្លៃឈើ(ស្វាយ) ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ , ៤.រោងចក្រ ហៅរួយ ដា (ខេមបូឌា) ឯ.ក ជាប្រភេទរោងចក្រកែច្នៃផ្លៃឈើ(ស្វាយ) ស្ថិតក្នុងខេត្តព្រះសីហនុ , ៥. រោងចក្រ បៃ ស៊ីង សេង (ខេមបូឌា) អ៊ិនដាសស្រ្ទី ឯ.ក ប្រភេទរោងចក្រកែច្នៃស្វាយ ស្ថិតនៅក្នុងខេត្តបាត់ដំបង, ៦.ក្រុមហ៊ុន ហ្យូ ចេង ខេភី ហូលថេល ឯក (កាស៊ីណូខ្ញុំ) កាស៊ីណូ ស្ថិតនៅក្នុងខេត្តកណ្តាល, ៧. ក្រុមហ៊ុន ព្រីន៤ កាស៊ីណូ ស្ថិតនៅខេត្តកណ្តាល, ៨.រោងចក្រ Tak sun Processing Co., Ltd. ទទួលសេវាសម្អាតសំណល់រាវ ស្ថិតនៅរាជធានីភ្នំពេញ, ៩. រោងចក្រ ZHONGBAO (CAMBODIA) FOOD SCIENCE & TECHNOLOGY CO., LTD. ជាប្រភេទរោងចក្រកែច្នៃផ្លែឈើ ស្ថិតនៅខេត្តកំពង់ស្ពឺ ,១០. រោងចក្រ Boeung Ket Planting & Industrial Co., Ltd ជាប្រភេទរោងចក្រដំណាប់ស្វាយ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ១១.រោងចក្រ GUOWANG STATE (CAMBODIA) FOOD CO., LTD. កែច្នៃផ្លែឈើ (ស្វាយ ចេក ខ្នុរ) ស្ថិតនៅក្នុងខេត្តព្រះសីហនុ, ១២.រោងចក្រ FOUR SEASOBS FOOD TASTE Co., Ltd ដំណាប់ស្វាយ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ១៣.កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន ស្ថិតនៅក្នុងខេត្តកំពត ,១៤. កាស៊ីណូ Pailin Trapaing កាស៊ីណូ ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ , ១៥.កាស៊ីណូ Grand Golden.,Ltd ជាប្រភេទកាស៊ីណូ ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ, ១៦.កសិដ្ឋានចិញ្ចឹមជ្រូក ព្រំ សំណាង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ១៧. រោងចក្រ Musk (Cambodia) Import Export Co., Ltd. ប្រភេទរោងចក្រកែច្នៃស្បែកគោ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ១៨. រោងចក្រ SHINUO YA FOOD (CAMBODIA) CO., LTD ប្រភេទផលិតដំណាប់ស្វាយ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និង១៩.រោងចក្រ YORKMARS (CAMBODIA) GARMENT MFG CO., LTD. កាត់ដេរ ស្ថិតនៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ មានក្រុមហ៊ុនចំនួន ៩ បានអនុវត្តតាមគោលការណ៍របស់ក្រសួងបរិស្ថាន ក៏ដូចជាបានចូលរួមទប់ស្កាត់ការបំពុលទឹកសាធារណៈ។ ក្រសួងបរិស្ថាន សូមអរគុណដល់ក្រុមហ៊ុនទាំង៩ ដែលបាន​យកចិត្តទុកដាក់​ក្នុងការអនុវត្តតាមវិធានការ និងគោលការណ៍របស់ក្រសួងបរិស្ថាន ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner