រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀង ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលបានជម្លៀសមកទីទួលសុវត្ថិភាពនៅ ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តមរដ្ឋ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និង នាំយកស្បៀង ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលបានជម្លៀសមកទីទួលសុវត្ថិភាពនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងថ្ងៃដដែល ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញបន្តសួរសុខទុក្ខ និង នាំយកស្បៀង ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពមួយតំបន់ទៀត នៅស្រុកភ្នំស្រុកដដែល ដែលបានជម្លៀសមកទីទួលសុវត្ថិភាព ។

ឯកឧត្តមរដ្ឋ ឌិត ទីណា បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះបងប្អូនដែលរងការគំរាមកំហែងផ្ទាល់ពីខ្មាំងឈ្លានពាន។ កងកម្លាំងជួរមុខនឹងបន្តឆ្លើយតបការពារអធិបតេយ្យភាពជាតិ និងការបូរណភាពទឹកដី រហូតដល់បងប្អូនវិលត្រឡប់ទៅផ្ទះសម្បែងវិញ ។

តមក ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងក្រុមការងារ បានអញ្ជើញបន្តសួរសុខទុក្ខ និងនាំយកស្បៀង ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលបានជម្លៀសមកទីទួលសុវត្ថិភាពនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner