ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ស្នើដល់សារព័ត៌មានបរទេសនានា ចុះផ្សាយព័ត៌មានពិតប្រាកដជាក់​ស្តែងនិងមានពីប្រភពចម្រុះច្បាស់លាស់ ពាក់ព័ន្ធនឹងការឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានផ្ញើលិខិតឆ្លើយតបមួយច្បាប់ជូន សារព័ត៌មានជប៉ុន Japan Today ដែលបានចុះផ្សាយអត្ថបទស្តីពី “Cambodia Calls For Ceasefire with Thailand After Deadly Clashes” កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ ស្ថានទូតយល់ឃើញថា អត្ថបទសារព័ត៌មានខាងលើនេះ មានលក្ខណៈលម្អៀង មិនគ្រប់ជ្រុងជ្រោយ និងមានប្រភពតែម្ខាង ពីខាងប្រទេសថៃប៉ុណ្ណោះ។

ស្ថានទូតស្នើទទូចដល់សារព័ត៌មានបរទេសនានា ធ្វើការចុះផ្សាយព័ត៌មានពិតប្រាកដជាក់​ស្តែងដែលឆ្លុះបញ្ចាំងពីស្ថានការណ៍ជាក់ស្តែងដែលកើតឡើង និងមានពីប្រភពចម្រុះច្បាស់លាស់ ពាក់ព័ន្ធនឹងការឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

On July 26, 2025, the Royal Embassy of Cambodia in Tokyo sent a letter of response to the Japanese newspaper The Japan Today, which published an article titled “Cambodia Calls for Ceasefire with Thailand After Deadly Clashes,” on the morning of July 26, 2025. The Embassy is of the view that the above-mentioned article is biased, incomplete, and primarily reflected only one-sided information and perspective of the Thai side.
The Embassy would like to urge foreign media outlets to publish factual information that reflects the actual situation and has reliable multifaceted sources regarding Thai aggression against Cambodia’s territory.

ads banner