សម្ដេច ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ ក្លែប រាយ និងលោកអនុសេនីយ៍ឯក ឡោក ម៉ៅ ដល់គេហដ្ឋានសព នៅខេត្តសៀមរាប  ដែលបានពលីក្នុងការវាយបកប្រឆាំងទាហ៊ានថៃឈ្លានពាន

(ខេត្តសៀមរាប)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធសពយុទ្ធជនដែលបានពលីក្នុងការវាយបកប្រឆាំងទាហ៊ានថៃឈ្លានពាន ដល់គេហដ្ឋានសព ចំនួន០២ រូប រួមមាន ៖ លោក អនុសេនីយ៍ទោ ក្លែប រាយ អាយុ៥៥ឆ្នាំ នៅភូមិធ្លក ឃុំត្រាំសសរ និងលោកអនុសេនីយ៍ឯក ឡោក ម៉ៅ អាយុ៥២ឆ្នាំ នៅភូមមិព្រេច ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប នាព្រឹក ថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងពិធីនោះក៏មានការរួមដំណើរដោយ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផងដែរ។
គួររំលឹកផងដែរថា យុទ្ធជនដ៏អង់អាចទាំងពីររូបនេះបានពលី បូជាជីវិត ដើម្បីការពារប្រាសាទតាមាន់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្មែរ ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្ដេចកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបាននាំយកថវិកា ចូលបុណ្យទាំងពីរគ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ១០លានរៀល, ថវិការបស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិឌ្ឍន៍មាតុភូមិកម្ពុជា ១លានរៀល រួមជាមួយនឹងសប្បុរជនមួយចំនួនទៀតដែលបានចូលរួមក្នុងពិធីនោះ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពរបស់ លោក អនុសេនីយ៍ទោ ក្លែប រាយ និងលោកអនុសេនីយ៍ឯក ឡោក ម៉ៅ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner