Nikkei Asia ចុះសម្ភាសន៍និងផ្សាយការភ័យខ្លាចរបស់ជនភៀសខ្លួនខ្មែរ ព្រោះការឈ្លានពានរបស់ថៃ

បរទេស ៖ កាសែតអន្តរជាតិ របស់ជប៉ុន Nikkei Asia នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានចុះផ្សាយ ការចុះសម្ភាសន៍អំពីការភ័យខ្លាច របស់ជនភៀសខ្លួនខ្មែរ ដែលគេចេញពីការវាយឈ្លានពាន របស់ភាគីថៃ។

ទីភ្នាក់ងារព័តត៌មាន Nikkei Asia បានចេញផ្សាយ ដោយដាក់ចំណងជើងថា «យើងមិនចង់បានសង្រ្គាម ៖ អ្នកជម្លៀសកម្ពុជា រំលឹកពីការរត់គេច ពីការបាញ់ផ្លោង»។

កាសែត ដែលចេញផ្សាយ ជាង១លាន៧សែនមាតិកា ជាប្រចាំថ្ងៃ មួយនេះ បានដកស្រង់ សម្តី របស់កសិករខ្មែរ ឈ្មោះ ចេង ទិត្យ ដែលបានរៀបរាប់ ពីការឮសំឡេងផ្ទុះ លើកដំបូង នៅផ្ទះ របស់លោក នៅភូមិមួយ ក្បែរនឹងប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃ នៅម៉ោង ៩ ព្រឹក ថ្ងៃទី ២៤ ខែកក្កដា។

ផ្អែកតាមប្រភព បុរស អាយុ២៧ឆ្នាំ រូបនេះ បាននិយាយប្រាប់ Nikkei Asia ថា «យន្តហោះគ្មានមនុស្សបើក បានហោះពីលើ..ខ្ញុំភ័យខ្លាច ដៃ និងជើងរបស់ខ្ញុំ ចុះទន់ខ្សោយ…ខ្ញុំមិនដឹងធ្វើម៉េចទេ ព្រោះ ខ្ញុំមិនធ្លាប់ឆ្លងកាត់ រឿងនេះ ពីមុនមក»។

គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធ នៅព្រំដែននេះ បានផ្តើមចេញពីការឈ្លានពាន ទាំងកម្រោល របស់យោធាថៃ តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ចុងក្រោយនេះ បើទោះបីជា មានការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដែលជំរុញឲ្យមានបទឈប់បាញ់ក៏ដោយ នៅថ្ងៃទី២៧ ខែកក្កដា នេះ ទាហានថៃ នៅតែបន្តឈ្លានពានដីកម្ពុជា ទាំងកម្រោល បង្កើនការទម្លាក់គ្រាប់បែក ជាពិសេស គ្រាប់ចង្កោម ដោយគ្មានញញើត នៃច្បាប់អន្តរជាតិ នេះបើតាម អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា៕

ប្រែសម្រួល ដកស្រង់ពី Nikkei Asia , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner