ឯកឧត្តម ហ៊ុន ម៉ានី បដិសេធទាំងស្រុងការប្រើប្រាស់រូបភាព ក្នុងគណនីតេឡេក្រាមក្លែងក្លាយដោយដាក់ទាំងឈ្មោះ និង រូបភាព ឯកឧត្តម

(ភ្នំពេញ)៖ ថ្មីៗនេះ មានជនខិលខូចបានបង្កើតគណនីតេលេក្រាម ដែលបានប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដើម្បីធ្វើសកម្មភាពក្នុងចេតនាទុចរិតណាមួយ។ ឯកឧត្តម សូមបដិសេធទាំងស្រុងថា គណនីដែលមានភិនភាគដូចរូបភ្ជាប់មកនេះមិនមែនជាគណនីផ្ទាល់ខ្លួន និងផ្លូវការឡើយ ។

នេះបើយោងតាមបណ្តាញសង្គមតេឡេក្រាមផ្លូវការ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ សូមអានខ្លឹមសារទាំងស្រុង

គោរពជូនសាធារណជន បងប្អូនជនរួមជាតិ
ពេលថ្មីៗនេះ មានជនខិលខូចបានបង្កើតគណនីតេលេក្រាម ដែលបានប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ខ្ញុំដើម្បីធ្វើសកម្មភាពក្នុងចេតនាទុចរិតណាមួយ។ ខ្ញុំសូមបដិសេធទាំងស្រុងថា គណនីដែលមានភិនភាគដូចរូបភ្ជាប់មកនេះមិនមែនជាគណនីផ្ទាល់ខ្លួន និងផ្លូវការរបស់ខ្ញុំឡើយ ។

ខ្ញុំសូមណែនាំឱ្យជនប្រព្រឹត្តត្រូវបញ្ឈប់ទង្វើរបស់ខ្លួនភ្លាម និងសូមបងប្អូនដែលបានត្រូវគណនីនេះទាក់ទងក្នុងគោលបំណងអ្វីមួយ មេត្តាកុំចាញ់បោកការបញ្ឆោតរបស់ក្រុមទុចរិតឱ្យសោះ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner