លោក វ៉្លាឌីមៀ ពូទីន បញ្ជាក់ថា សម្ព័ន្ធភាពរវាងរុស្ស៊ី និងចិន គឺជាអាទិភាពដ៏សំខាន់ក្នុងផ្នែកការទូតរបស់ប្រទេសរុស្ស៊ី

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃច័ន្ទនេះបានបញ្ជាក់ថា ភាពជាដៃគូរយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងរុស្ស៊ី និងចិន គឺជាអាទិភាពដ៏សំខាន់មួយនៅក្នុងផ្នែកការទូតរបស់ប្រទេសរុស្ស៊ី ហើយថា រូបលោករំពឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ នៅខែមិថុនាខាងមុខនេះ ។

ការកត់សម្គាល់បែបនេះរបស់លោក វ៉្លាឌីមៀ ពូទីន ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំជាមួយទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅក្នុងទីក្រុង Sochi ហើយនាឱកាសនោះ លោក ពូទីន ក៏បានថ្លែងអបអរសាទរដល់ប្រទេសចិនចំពោះភាពជោគជ័យក្នុងការរៀបចំវេទិការខ្សែក្រវ៉ាត់មួយ ផ្លូវមួយ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ BRF ជាលើកទី២ផងដែរ ។

ជាការឆ្លើយតប លោក វ៉ាង យី បាននិយាយថា រូបលោក និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បានធ្វើកិច្ចពិភាក្សាស្តីពីការរៀបចំផ្នែកនយោបាយដ៏ពេញលេញសម្រាប់ដំណើរទស្សនកិច្ចលោក ស៊ី ជិនពីង មកកាន់ប្រទេសរុស្ស៊ី នៅខែមិថុនាខាងមុខ ។ បន្ថែមលើនេះ លោក វ៉ាង និងលោក ពូទីន ក៏បានធ្វើការផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមកផងដែរ ទាក់ទិននឹងបញ្ហាអន្តរជាតិ និងក្នុងតំបន់សំខាន់ៗដែលក្តៅគគុកផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner