លោក Trump ដាក់ឱសានវាទជាថ្មីឲ្យរុស្ស៊ីបញ្ឈប់សង្រ្គាមជាមួយអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃទី២៨ ខែកក្កដាថា លោកកំពុងដាក់ឱសានវាទជាថ្មីពី ១០ ទៅ ១២ថ្ងៃ ឲ្យរុស្ស៊ីបញ្ឈប់សង្រ្គាមរបស់ខ្លួនប្រឆាំងអ៊ុយក្រែន ដោយលោកបានបង្ហាញពីការខកចិត្តជាមួយលោក ពូទីន ចំពោះការអូសបន្លាយការប្រយុទ្ធគ្នារវាងភាគីទាំងពីរ។

ថ្លែងនៅប្រទេសស្កុតឡែន ជាកន្លែងដែលគាត់ជួបជាមួយមេដឹកនាំអឺរ៉ុប និងលេងកីឡាវាយកូនហ្គោល, លោក ត្រាំ មានវ័យ៧៩ឆ្នាំរូបនេះ បាននិយាយថា លោកមានការខកចិត្តចំពោះលោកប្រធានាធិបតី ពូទីន ហើយបានកាត់បន្ថយឱសានវាទដំបូង ៥០ថ្ងៃដែលលោកបានកំណត់ដើម្បីបញ្ឈប់សង្គ្រាមកាលពីដើមខែនេះ។

លោកប្រធានាធិបតី ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា ខ្ញុំមានការខកចិត្តចំពោះមេដឹកនាំរុស្ស៊ី លោក ពូទីន។ ខ្ញុំនឹងកាត់បន្ថយចំនួន ៥០ថ្ងៃដែលខ្ញុំបានផ្តល់ឱ្យគាត់ ប្តូរមកជាចំនួនតិចជាងនេះ ព្រោះខ្ញុំគិតថា ខ្ញុំដឹងចម្លើយរួចហើយថា នឹងមានអ្វីកើតឡើង។ ភ្លាមៗ នៅពុំទាន់មានការអត្ថាធិប្បាយពីវិមានក្រឹមឡាំងនៅឡើយទេ។

យ៉ាងណាមិញ កន្លងមក មេដឹកនាំអាមេរិករូបនេះធ្លាប់បានគំរាមរួចហើយថា លោកនឹងដាក់ទណ្ឌកម្មថ្មីដ៏ធ្ងន់ធ្ងរលើរុស្ស៊ី និងដៃគូរពាណិជ្ជកម្មរបស់ខ្លួន លុះត្រាតែកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចនៅដើមខែកញ្ញា៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner