កិច្ចប្រជុំយោធាភូមិភាគទី៤កម្ពុជា និងបញ្ជាការភូមិភាគទី២របស់ថៃ ខាងកម្ពុជាឱ្យកងទ័ពថៃ កុំដើរចូលមកទីតាំងដែនដីកម្ពុជា និងត្រូវគោរពឱ្យបានបទឈប់បាញ់គ្នា

ភ្នំពេញ៖ ក្នុងកិច្ច ប្រជុំ រវាងកងទ័ពភូមិភាគទី៤និង មេបញ្ជាការភូមិភាគទី២របស់ថៃ ដែល ធ្វើឡើងនៅ អូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យនៅវេលាម៉ោង ១០,២០នាទី ហើយបញ្ចប់ទៅវិញនៅម៉ោង១០,៤៥នាទីព្រឹក ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២៥នេះខាងកម្ពុជាបានស្នើឱ្យកងទ័ពថៃ កុំដើរចូលមកទីតាំងដែនដីកម្ពុជា និងត្រូវគោរពឱ្យបាននូវបទឈប់បាញ់គ្នា តាមរយៈ កិច្ចព្រមព្រង នៃ ថ្នាក់ដឹកនាំប្រទេសទាំងពីរ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ថា៖ក្នុងកិច្ចប្រជុំនេះបញ្ជាការភូមិភាគទី២ខាងភាគីថៃបានលើកឡើងដូចជាទី១ភាគីទាំង២បានជួបគ្នាក្នុងកម្រិតថ្នាក់យុទ្ធភូមិភាគគឺជាកម្រិតគ្មានសិទ្ធសម្រេចគ្រប់កិច្ចការហួសពីដែនសមត្ថកិច្ននោះទេ។ទី២ ៖ ក្រោយព្រឹត្តការកើតឡើងក៏មានការលើកឡើងនៅបណ្តាញសង្គមជាច្រើនដែលធ្វើឱ្យមានការយល់ច្រឡំទាំងសងខាង ។ ទី៣៖សូមសម្តែងការសោកស្តាយចំពោះការខូចខាតបាត់បង់ជីវិត ទ្រព្យសម្បត្តិធ្វើឱ្យមានការលំបាកទាំងសងខាង។ដោយឡែកខាងភាគីកម្ពុជាវិញបានថ្លែងចំណុចមួយចំនួនដូចជា៖ទី១៖ត្រូវអនុវត្តបទឈប់បាញ់នៅនឹងកន្លែង ទៅតាមកិច្ចព្រមព្រៀងដែលនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានសម្រេចនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ទី២៖មិនត្រូវធ្វើការចល័តទ័ព និងគ្រឿងសព្វាវុធ។ទី៣៖ចំពោះបងប្អូនកងទ័ពដែលមានជំងឺ របួសដែលត្រូវដឹកជញ្ជូនទៅព្យាបាលភាគីថៃមិនត្រូវមានការភាន់ច្រឡំ និងមិនត្រូវបាញ់មកលើកម្ពុជាទេ ត្រូវសួរបញ្ជាក់គ្នាជាមុន និងជូនដំណឹងគ្នាជាមុនសិន។ទី៤៖សំណូមពរទៅកាន់ភាគីថៃមិនត្រូវដើរចូលមកទីតាំងដែនអធិបតេយ្យរបស់កម្ពុជា ហើយកម្ពុជាបានគោរពនូវបទឈប់បាញ់ យ៉ាងម៉ឺងម៉ាត់រួចហើយ ចាប់តែពីចូលជាធរមាន និង ស្នើឱ្យភាគីថៃគោរពឱ្យបានដូចគ្នាផងដែរ។ត្រូវដោះស្រាយជាបន្ទាន់ដោយគ្មានលក្ខខណ្ឌចំពោះករណីដែលបានជជែកគ្នា ។

លោកជំទាវបានបញ្ជាក់ដែរថាជាកិច្ចឆ្លើយតបក្នុងពិធីនេះភាគីថៃថានឹងចូលរួមដោះស្រាយ ។ ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពក្នុងការបង្កើតក្រុមទំនាក់ទំនងគ្នាក្នុងនេះកំណត់ខាងភាគីថៃ៤រូប និងកម្ពុជាចំនួន៤រូប ដើម្បីដោះស្រាយបញ្ហានានាដែលបានកើតឡើងនៅថ្ងៃខាងមុខ៕ ដោយ ៖ ម៉ាដេប៉ូ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner