អ៊ីរ៉ង់ប្តេជ្ញាបន្តចម្រាញ់អ៊ុយរ៉ាញ៉ូម ទោះលោក Trump គំរាមទម្លាក់គ្រាប់បែកជាថ្មី

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្រកាសថា ខ្លួនប្តេជ្ញាបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងស្រុក ស្ថិតក្រោមហេតុផលសន្តិភាព បើទោះបីជាមានការគំរាមទម្លាក់គ្រាប់បែកជាថ្មី ពីមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបង្ហោះសារលើបណ្តាញសង្គម X ថា គ្មាននរណាម្នាក់អាចបោះបង់ចោលការវិនិយោគដ៏ធំធេងនៅក្នុងបច្ចេកវិទ្យាក្នុងស្រុក និងសន្តិភាពដែលជួយជីវិតមនុស្ស ឬដោយសារតែការគំរាមកំហែងពីជនបរទេសនោះទេ។

លោក Araghchi មានវ័យ៦២ឆ្នាំរូបនេះបន្ថែមថា អ៊ីរ៉ង់ ត្រូវ បន្ត ការ ចម្រាញ់ សារធាតុ អ៊ុយរ៉ាញ៉ូម ក្នុង ស្រុក សម្រាប់ ការ ផលិត ឱសថ វិទ្យុសកម្ម និង ដើម្បី បញ្ឆេះ ម៉ាស៊ីន រ៉េអាក់ទ័រ ថាមពល នុយក្លេអ៊ែរ របស់ ប្រទេសខ្លួន ក្នុងគោលបំណងស៊ីវិល និងសន្តិភាព។

ប្រទេសអ៊ីរ៉ង់ ត្រូវបានគេមើលឃើញថា បានបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ។ តួយ៉ាង កាលពីថ្ងៃសុក្រសប្តាហ៍មុន អ៊ីរ៉ង់ ព្រមទាំងបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលហៅថា E3 បានបន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner