វីដេអូ៤នាទីនេះ និងផ្លាស់ប្តូរការគិតរបស់អ្នកអំពីរបបខ្មែរក្រហម!

មើលឱ្យដល់ចប់! ការពិតនៅខាងចុងវីដេអូ! 

ក្នុងរបបយង់ឃ្នងខ្មែរក្រហម មន្ទីរស-២១ ជាគុកសម្ងាត់ដ៏ធំបំផុត ហើយក៏ជាមជ្ឈមណ្ឌលធ្វើការយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ក្នុងការចាប់ចង ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។ មន្ទីរស-២១ ជាទីដែលមនុស្សចូលហើយ នឹងមិនមានវាសនាអាចចេញរួចឡើយ។

គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ គឺខួបទី១៦ឆ្នាំ ដែលបណ្ណសាររបស់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស (Barbados)។ ការចូលទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់យូណេស្កូរបស់បណ្ណសារសារមន្ទីរទួលស្លែង ពិតជាមានសារៈសំខាន់ណាស់ ព្រោះបង្ហាញពីគុណតម្លៃនៃប្រវត្ថិសាស្រ្តដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ នូវរឿងរ៉ាវមហាសោកនាដកម្មដែលបានកើតឡើងនៅកម្ពុជា គឺជារឿងពិត។ 

តាមរយៈនេះ ក៏ជាការជំរុញ និងលើកទឹកចិត្តយុវជនជំនាន់ក្រោយ ចងចាំ បង្ការទប់ស្កាត់កុំឱ្យរបបដ៏ព្រៃផ្សៃនេះកើតមានឡើងម្តងទៀត និងចូលរួមថែរក្សាការពារដើមនៃសុខសន្តិភាពដែលអ្នកជំនាន់មុនលះបង់ សាច់ស្រស់ ឈាមស្រស់ ពុះពារជម្នះឧបសគ្គរាប់ពាន់ជំពូកបានមកយ៉ាងលំបាកបំផុតនេះ ឱ្យស្ថិតស្ថេរគង់វង្សជាអមតៈ៕

_______________________________

ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត

To all social media: https://t.me/cambotory

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #៦០វិនាទីនៃប្រវត្តិសាស្រ្ត #សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner