ក្រសួងបរិស្ថានលុបចោលការរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥នេះបានចេញសេចក្តីប្រកាសមួយដោយធ្វើការលុបការរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥។

ជាមួយការលុបចោលការរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ត្រូវបានក្រសួងបរិស្ថានបញ្ជាក់ប្រាប់ថា ក្នុងគោលបំណងចូលរួមផ្តោតការយកចិត្តទុកដាក់លើការជួយគាំទ្រដល់វីរកងទ័ព ជួរមុខកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹកខ្មែរដែលកំពុងស្នាក់នៅតាមទីតាំង សុវត្ថិភាពនានា ក្រសួងបរិស្ថានបានសម្រេចលុបការរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅមុខបរិវេណវិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។

ក្រសួងបានបញ្ជាក់ដែរថា ចំពោះកូនឈើដែលក្រសួងបរិស្ថានបណ្តុះបានជាង ៣លាន ៤សែនដើម ក្រសួងនឹងធ្វើការចែកជូនសាធារណជនដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្ត ដើម្បីយកទៅដាំ ឱ្យបានទាន់ពេលវេលាក្នុងរដូវវស្សានេះទៅតាមការគ្រោងទុក ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner