អភិបាលស្រុកបារាយណ៍ ព្រមទាំងព្រះតេជគុណលឹម វុឌ្ឍី ព្រះអនុគុណស្រុកបារាយណ៍ បាននិមន្ត ចុះសាកសួរសុខទុក្ខគ្រួសារដែលរងការខូចខាតដោយខ្យល់កន្ត្រាក់

ខេត្តកំពង់ធំ៖លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ព្រមទាំងព្រះតេជគុណលឹម វុឌ្ឍី ព្រះអនុគុណ ស្រុកបារាយណ៍ បាននិមន្ត និងដឹកនាំក្រុមការងារចុះសាកសួរសុខទុកគ្រួសារលោក ហឿន ហ៊ាន់ ដែលផ្ទះរបស់គាត់បានរងការខូចខាតដោយខ្យល់កន្ត្រាក់ នៅភូមិត្រពាំងវែង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩  ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុក ព្រមទាំងព្រះតេជគុណលឹម វុឌ្ឍី បានមានប្រសាសន៍ថា បន្ទាប់ពីទទួលព័ត៌មានថាបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់រលំផ្ទះ លោកបានចុះសាកសួរសុខទុក្ខភ្លាមៗ និងបានក្រុមការងារថ្នាក់ស្រុក និងឃុំ បានចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋ ពិនិត្យមើលពីការប៉ះពាល់ និងជួយជុសជុលផ្ទះ ដើម្បីផ្តល់ទីជំរកបណ្តោះអាសន្នសម្រាប់ស្នាក់អាស្រ័យ និងអោយក្រុមការងារបន្តតាមដានជាប់ជាប្រចាំផ្តល់ភាពកក់ក្តៅដល់ពួកគាត់ ។ ទោះយ៉ាងណាក៏ដោយមិនមានបងប្អូនប្រជាពលរដ្ឋរងគ្រោះដល់ជីវិតនោះទេ ។ លោក អភិបាលស្រុក ក៏បានសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសពេលមេឃរកកល់ភ្លៀងសូមរកកន្លែងសុវត្ថិភាព ជៀសវាងគ្រោះថ្នាក់ដោយយត្ថាហេតុ និងត្រូវចេះថែសុខភាព ហូបស្អាត ផឹកស្អាត កុំឱ្យមានជំងឺផ្សេងៗទៀត ។ 
ជាមួយគ្នានេះ លោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ និងសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ចំពោះជនងាយរងគ្រោះ និងកុមារតូចៗ និងពិនិត្យតាមដានសភាពការណ៍កម្រិតទឹក នៅតាមភូមិសាស្ដ្រខាងលើឲ្យបានខ្ជាប់ខ្ជួន ។
សូមបញ្ជាក់ថា ក្នុងឪកាសចុះសាកសួរសុខទុក្ខនោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ព្រមទាំងព្រះតេជគុណលឹម វុឌ្ឍី ព្រះអនុគុណ ស្រុកបារាយណ៍ បានប្រគល់អំណោយរបស់កាកបាទក្រហមស្រុក និងអំណោយរបស់ព្រះអនុគុណ មន្ត្រីសង្ឃ ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ រួមមានគ្រឿងឧបភោគ បរិភោគ សង្កសី (គ្រប់មួយដំបូល) និងប្រាក់ចំនួន ៦០០.០០០រៀល ( ៦០មុីនរៀល ) ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner