ព័ត៌មានអន្តរជាតិផ្សាយព្រោងព្រាត ពីកម្ពុជាចង់ឃើញលោក Trump បានពានរង្វាន់ «ណូបែលសន្តិភាព»

បរទេស ៖ ទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗ រួមទាំង The Wall Street Journal និង CNA ជាដើម បានផ្សាយព្រោងព្រាត អំពីកម្ពុជាចង់ឃើញ លោកប្រធានាធិបតីអាមេរិក Donald Trump បានពានរង្វាន់ «ណូបែលសន្តិភាព»។

ការផ្សាយនេះ ធ្វើឡើង បន្ទាប់ពី ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាស ថា កម្ពុជានឹងស្នើសុំឱ្យមានការផ្តល់ពានរង្វាន់ «ណូបែលសន្តិភាព» ជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីជាការអរគុណ ចំពោះការខិតខំប្រឹងប្រែង របស់លោកដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបញ្ចប់ការប្រយុទ្ធគ្នា រវាងកម្ពុជា និងថៃ។

ក្រៅពី The Wall Street Journal និង CNA ក៏មានទីភ្នាក់ងារព័ត៌មាន ផ្សេងៗទៀត ដូចជា រយធឺ, The Hill, Australian Broadcasting Corporation, The Wall Street Journal, AFP ព្រមទាំង CNA ជាដើម។ ក្រៅពីនេះ ក៏មានផេកហ្វេសបុក ដែលដាក់ឈ្មោះថា Donald Trump For The President ដែលគេជឿថា ជាផេក ផ្លូវការ របស់លោកប្រធានាធិបតី ក៏បានបង្ហោះ ពីការដែលកម្ពុជាចង់ឃើញលោក ទទួលបានពានសន្តិភាព ផងដែរ៕

ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner