អង្គការឃ្លាំមើលសិទ្ធិមនុស្សថា ថៃធ្វើបាបជនភៀសខ្លួនមីយ៉ាន់ម៉ាធ្ងន់ធ្ងរ បំពានច្បាប់អន្តរជាតិ

បរទេស ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានចោទប្រកាន់ចំៗ ទៅដល់អាជ្ញាធរថៃ ថា បានធ្វើបាបធ្ងន់ធ្ងរ លើជនភៀស មីយ៉ាន់ម៉ា រាប់សែននាក់ បំពានលើច្បាប់អន្តរជាតិ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Anadolu។

របាយការណ៍ កម្រាស់ ៤៨ទំព័រ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលចេញផ្សាយ កាលពីពាក់កណ្តាល ខែកក្កដា បង្ហាញថា កម្លាំងប្រដាប់អាវុធរបស់ថៃ បានធ្វើទង្វើហួសហេតុ លើជនភៀសខ្លួនមីយ៉ាន់ម៉ា តាមរយៈ ការវាយដំ, ជំរិតទារប្រាក់សំណូក នៅកន្លែងក្បែរព្រំដែន ក៏ដូចជា ទីប្រជុំជន Mae Sot ជាដើម។ ក្នុងករណី ជនភៀសខ្លួន ទាំងនោះ មិនព្រមបង់ប្រាក់ នោះទេ កងកម្លាំងប្រដាប់អាវុធ ចាប់ឃុំខ្លួន ពួកគេ ភ្លាមៗ។

បញ្ហានេះ នាំឲ្យអង្គការឃ្លាំមើលសិទ្ធិមនុស្ស ជំរុញឱ្យរដ្ឋាភិបាលថៃ អនុម័តច្បាប់ដែលកំណត់នីតិវិធី និងលក្ខណៈវិនិច្ឆ័យច្បាស់លាស់ ជុំវិញស្ថានភាពជនភៀសខ្លួន និងសិទ្ធិជ្រកកោន ស្របតាមស្តង់ដារ ច្បាប់អន្តរជាតិ។

យ៉ាងណា ពីអាជ្ញាធរថៃ មិនចេញមុខឆ្លើយតបភ្លាមៗ ជុំវិញការចោទប្រកាន់រ បស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ជុំវិញការ បំពានសិទ្ធិមនុស្សនេះ នោះទេ។

គិតត្រឹមឆ្នាំ២០២៤ ជនជាតិមីយ៉ាន់ម៉ា ជាង៤លាននាក់ រួមទាំង ជនជាតិរ៉ូហ៊ីងយ៉ា និងក្រុមជនជាតិភាគតិចផ្សេងៗទៀត បានស្វែងរកការជ្រកកោន នៅក្នុងប្រទេសថៃ ដោយព្យាយាមគេចវេស អំពើហិង្សា ការធ្វើទុក្ខបុកម្នេញ ពីសំណាក់រដ្ឋាភិបាលយោធា របស់មីយ៉ាន់ម៉ា៕

ប្រភព៖ Anadolu ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner