ថ្ងៃនេះ! ថៃបាតុកម្មទាមទារលោកស្រី Paetongtarn ចុះចេញ
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមបាតុករបានជួបជុំគ្នា ទាមទារឲ្យ លោកស្រី Paetongtarn នាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានព្យួរតំណែង ចុះចេញតែម្តង មិនបាច់រង់ចាំការស៊ើបអង្កេត បន្តទៀត។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន First post ពួកគេចង់ឲ្យមានការលាលែង ពីតំណែង ពីសំណាក់ លោកស្រី Paetongtarn Shinawatra បន្ទាប់ពីបែកធ្លាយសារសម្លេង បង្កឲ្យមានកំហឹង និង ចលាចលនយោបាយ។
ពួកគេចោទថា ទង្វើរបស់លោកស្រី ត្រូវបានចាត់ទុកថា ជាការមិនគោរព អធិបតេយ្យភាពជាតិ។
គួរបញ្ជាក់ថា តុលាការធម្មនុញ្ញ របស់ប្រទេសថៃ បានព្យួរតំណែង នាយករដ្ឋមន្ត្រីរបស់ លោកស្រី Paetongtarn កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥ ដោយរង់ចាំការស៊ើបអង្កេត លើក្រមសីលធម៌ ជុំវិញការចោទប្រកាន់៕
ប្រភពពី First post ប្រែសម្រួល៖ សារ៉ាត




លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ