អូស្ត្រាលីនឹងទិញនាវាចម្បាំងទំនើបចំនួន ១១គ្រឿងពីជប៉ុន

បរទេស ៖ ប្រទេសអូស្ត្រាលីនឹងបញ្ជាញទិញនាវាចម្បាំងទំនើប ចំនួន១១គ្រឿង ពីប្រទេសជប៉ុន នេះបើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីការជាតិអូស្ត្រាលី កាលពីថ្ងៃ​ទី៤ ខែសីហា។

លោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិ អូស្ត្រាលី បាននិយាយថា ប្រទេសនេះ នឹងធ្វើឱ្យប្រសើរឡើង នូវកងទ័ពជើងទឹករបស់ខ្លួន ជាមួយនឹងនាវាចម្បាំងប្រភេទ Mogami-class ចំនួន១១គ្រឿង ដែលផលិត ដោយក្រុមហ៊ុន Mitsubishi Heavy Industries របស់ប្រទេសជប៉ុន។

អូស្ត្រាលីកំពុងស្ថិតក្នុងដំណាក់កាល នៃ ការរៀបចំរចនាសម្ព័ន្ធយោធាដ៏សំខាន់ ដែលបានប្រកាស នៅឆ្នាំ២០២៣។ ប្រទេសនេះ កំពុងខិតខំពង្រីក កងនាវាចម្បាំងធំៗ ពី ១១ ដល់ ២៦ គ្រឿង ក្នុងរយៈពេល ១០ឆ្នាំ ខាងមុខ។

បើតាមលោក Marles បាននិយាយថា «នេះជាកិច្ចព្រមព្រៀងឧស្សាហកម្មការពារជាតិដ៏ធំបំផុត ដែលមិនធ្លាប់មាន រវាងប្រទេសជប៉ុន និងអូស្ត្រាលី» ដោយអះអា ពីកិច្ចព្រមព្រៀង តម្លៃ ៦ពាន់លានដុល្លារ។ លោក Marles បាននិយាយថា «ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង ដោយផ្អែកលើអ្វី ដែលជាសមត្ថភាពល្អបំផុតសម្រាប់អូស្ត្រាលី…យើងមានការកំណត់ យុទ្ធសាស្ត្រ យ៉ាងជិតស្និទ្ធ ជាមួយប្រទេសជប៉ុន»។ លោកបន្តថា នាវាចម្បាំងថ្នាក់ Mogami គឺជានាវាចម្បាំងបំបាំងកាយកម្រិតខ្ពស់ ដែលបំពាក់ដោយអាវុធដ៏ខ្លាំងក្លា។

គួរបញ្ជាក់ថា ក្រុមហ៊ុន Mitsubishi Heavy Industries ធ្លាប់បានទទួលការដេញថ្លៃ លើប្រព័ន្ធ ThyssenKrupp Marine Systems របស់ប្រទេសអាល្លឺម៉ង់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner