ខែក្រោយ ជប៉ុន-អាមេរិកនឹងធ្វើសមយុទ្ធដែនទឹកខ្នាតយក្សមិនធ្លាប់មាន

តូក្យូ ៖ កងកម្លាំងស្វ័យការពារជើងគោកជប៉ុនរាប់ម៉ឺននាក់នឹងចាប់ដៃជាមួយកងទ័ពអាមេរិក ដឹកនាំការធ្វើសមយុទ្ធដែនទឹកទ្រង់ទ្រាយធំមួយមិនធ្លាប់មាននាខែក្រោយនេះនៅក្នុងប្រទេសជប៉ុន។

សមយុទ្ធដែនទឹកខ្នាតធំនេះ ដែលគេដាក់រហ័សនាមថា Resolute Dragon ធ្វើឡើងក្នុងគោលបំណងហាត់ហ្វឹកហ្វឺនការពារកោះដាច់ស្រយាលរបស់ប្រទេសជប៉ុន។ កងកម្លាំងស្វ័យការពារជើងគោកនិយាយថា ល្បែងសង្គ្រាមឆ្នាំនេះ គ្រោងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា។

សមយុទ្ធនេះ នឹងធ្វើឡើងនៅក្នុងតំបន់ Kyushu រួមទាំងខេត្ត Okinawa ដែលជាខេត្តភាគខាងជើងបំផុតនៃប្រជុំកោះ Hokkaido និង Ioto ដែលត្រូវបានគេស្គាល់ថា Iwojima។ កងទ័ពប្រហែល ១២.០០០នាក់មកពីកងកម្លាំងស្វ័យការពារជើងគោក ជើងទឹក និងជើងអាកាស នឹងចូលរួមជាមួយកងម៉ារីនប្រហែល ១.៩០០នាក់ ព្រមទាំងកងកម្លាំងផ្សេងទៀត។

ពួកគេគ្រោងនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជាមួយនឹងប្រព័ន្ធរ៉ុក្កែតរបស់កងកម្លាំងស្វ័យការពារដីគោកជប៉ុន និងប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំរបស់យោធាអាមេរិក។ ក្រុមមន្ត្រីនិយាយថា ការដាក់ពង្រាយប្រព័ន្ធកាំជ្រួចប្រឆាំងនាវា NMESIS របស់យោធាអាមេរិកនៅឯជំរុំ Ishigaki ក្នុងទីក្រុងអូគីណាវ៉ា ក៏កំពុងស្ថិតក្រោមការពិចារណាផងដែរ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner