ស៊ែប៊ីរកឃើញគ្រាប់បែកទម្ងន់ ៥០០គីឡូក្រាមសល់ពីសង្គ្រាមលោកលើកទីពីរ

បែលក្រាដ ៖ គ្រាប់បែកវាយប្រហារពីលើអាកាស មានទម្ងន់ដល់ទៅ ៥០០គីឡូក្រាម របស់ចក្រភពអង់គ្លេស ដែលបានទម្លាក់លើទីក្រុងបែលក្រាដ ក្នុងអំឡុងសង្រ្គាមលោកលើកទីពីរ ត្រូវបានរកឃើញនៅឯការដ្ឋានសំណង់ក្នុងរដ្ឋធានីស៊ែប៊ី។

លោករដ្ឋមន្ត្រីមហាផ្ទៃស៊ែប៊ី Ivica Dacic និយាយថា ទីក្រុងបែលក្រាដបានទទួលរងនូវការទម្លាក់គ្រាប់បែកចំនួន ៨ដងដោយកងកម្លាំងសម្ព័ន្ធមិត្ត។ គ្រាប់បែកខ្នាតធំនេះ បានរក្សាទុកនៅស៊ែប៊ី ចាប់តាំងពីសម័យសង្រ្គាមលោកលើកទីពីរ ហើយវាមិនផ្ទុះនៅឡើយទេ។

លោករដ្ឋមន្ត្រីបន្តថា វាគឺជាប្រភេទគ្រាប់បែកវាយប្រហារពីលើអាកាស ដែលផលិតដោយសម្ព័ន្ធមិត្ត ជាពិសេសផលិតដោយអង់គ្លេស។ វាមានវត្តមានៅក្នុងប្រទេសរបស់យើង ដោយសារតែការទម្លាក់គ្រាប់បែកនៅឆ្នាំ១៩៤៤ ត្រូវបានធ្វើឡើងដោយសម្ព័ន្ធមិត្តរបស់យើង។

បើតាមសម្តីរបស់ប្រមុខក្រសួងមហាផ្ទៃស៊ែប៊ីរូបនេះ ទីក្រុងបែលក្រាដបានទទួលរងនូវការទម្លាក់គ្រាប់បែកចំនួន៨លើកដោយសម្ព័ន្ធមិត្ត។ តួយ៉ាង គ្រាប់បែកដែលទើបរកឃើញចុងក្រោយនេះ វាវាមានទម្ងន់រហូតដល់ ៥០០គីឡូក្រាម និង មនិងមានផ្ទុកសារធាតុផ្ទុះដល់ទៅជាង ២០០គីឡូក្រាម៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner