ពលរដ្ឋនៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ភាគច្រើនបានសម្រុកវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ឧត្តរមានជ័យ)៖ ចាប់ពីព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥នេះ ពលរដ្ឋជាច្រើនដែលរស់នៅឃុំគោកមន ស្រុក បន្ទាយអំពិល ខេត្តបន្ទាយ អំពិលនាំគ្នាវិលត្រឡប់មកផ្ទះសម្បែងវិញយ៉ាងច្រើន បន្ទាប់ពីពួកគាត់បានជាជម្លៀសខ្លួនរកទីសុវត្តិភាពរួចមក ។

ប្រភពពីសមត្ថកិច្ច ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានប្រាប់ទូរទស្សន៍អប្សរា ឱ្យដឹងនៅ វេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥ថា ពលរដ្ឋ ភៀសសឹក ស្ទើរទាំងអស់ត្រូវបានគេឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញក្រោយសភាពការណ៍ស្ងប់ស្ងាត់ និង អាចទុកចិត្តបាន ។

ប្រភពខាងលើនេះបានបញ្ជាក់ថាក្នុងចំណោមជនភៀសខ្លួនដែលបន្តនៅជំរុំជនភៀសសឹកនោះគឺមានចំនួនតិចតួចទេ ៕
ដោយ ៖ ម៉ាដេប៉ូ


ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។