អ្វីជាអនុព័ន្ធយោធា? 

_________________

អនុព័ន្ធជាមន្ត្រីយោធា ដែលបំពេញបេសកកម្មការទូត ដើម្បីជាតំណាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសណាមួយនៅបរទេស។ 

មន្ត្រីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថានទូតរួមមាន: 

១.អនុព័ន្ធស្ថានទូត (Attaché) បម្រើការជាអ្នកបច្ចេកទេស មានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិពេញលេញក្រោមអនុសញ្ញាទីក្រុង Vienna ឆ្នាំ១៩៦១ គឺមិនអាចចាប់ខ្លួន និងឃាត់ខ្លួនបានឡើយ។

២.សេនានុព័ន្ធ /អនុព័ន្ធយោធា ( Military Attaché) អមស្ថានទូត គឺនាយទាហានជាន់ខ្ពស់ធ្វើកិច្ចការយោធារវាងប្រទេសទាំងពីរ (មានបុព្វសិទ្ធិអភ័យឯកសិទ្ធិមិនដូចអនុព័ន្ធស្ថានទូតទេ អាស្រ័យលើកិច្ចព្រមព្រៀង) តែប្រទេសខ្លះក៏ផ្តល់បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិស្មើអនុព័ន្ធស្ថានទូតដែរ។

៣.អនុព័ន្ធពាណិជ្ជកម្ម ( Commercial/Trade Attaché) អមស្ថានទូត ធ្វើកិច្ចការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (មានបុព្វសិទ្ធិអភ័យឯកសិទ្ធិមិនដូចអនុព័ន្ធស្ថានទូតទេ អាស្រ័យលើកិច្ចព្រមព្រៀង)។

៤.អគ្គកុងស៊ុល/កុងស៊ុល (Consul General/ Consul) បំពេញកិច្ចការច្បាប់ សម្រាប់ការពារអាណិកជនរបស់ខ្លួននៅក្នុងរដ្ឋម្ចាស់ផ្ទះ និងផ្តល់ទិដ្ឋាការឱ្យទេសចរ (មានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិក្រោមអនុសញ្ញាទីក្រុង Vienna ឆ្នាំ១៩៦៣។

__________________

ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្រ្ត

To all social media: https://t.me/cambotory

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #អនុព័ន្ធយោធា #មន្រ្តីយោធា #តំណាងប្រទេស #កម្ពុជាចង់បានសន្តិភាព

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner