តួនាទីសំខាន់ៗរបស់យុវជនក្នុងសង្គម រួមមាន៖
១. ទទួលខុសត្រូវរាល់ទង្វើដែលខ្លួនបានធ្វើចំពោះខ្លួនឯង អ្នកដទៃ គ្រួសារ និងសង្គមជាតិ
២. គោរពគោលការណ៍សន្តិសហវិជ្ជមាន
៣. ពង្រឹងការផ្សះផ្សារ និងបង្រួបបង្រួមជាតិកម្ពុជា
៤. ជម្រុញការលើកកម្ពស់ឱ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ
៥. លើកកម្ពស់សេចក្ដីថ្លៃថ្នូរ ការគោរពចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ ការគោរពអ្នកមាន វ័យប្រហាក់ប្រហែល
៦. លើកកម្ពស់គ្រួសារល្អ តម្លៃនិងសុខុមាលភាពសហគមន៍
៧. ថែរក្សាទ្រព្យសម្បត្តិសាធារណៈ និងសហគមន៍
៨. ធានាកសាងសង្គមមួយគ្មានអំពើហឹង្សា ការបង្ខិតបង្ខំ ឧក្រឹដ្ឋកម្ម ទុព្វលភាព ការកេងប្រវ័ញ្ចនិងការបំភិតបំភ័យ
៩. ជម្រុញ និងលើកកម្ពស់សមត្ថភាព សមធម៌យេនឌ័រ
១០. លើកកម្ពស់សុខុមាលភាពផ្លូវចិត្ត និងកាយ រួមទាំងសុខភាពបន្តពូជ
១១. បង្កើនសមត្ថភាពដោយប្រឹងប្រែងក្រេបជញ្ជក់យកជំនាញដើម្បីអភិវឌ្ឍប្រទេស ជាតិ
១២. លើកកម្ពស់ក្រមសីលធម៌ការងារវិជ្ជាជីវៈ និងការសិក្សាពេញមួយជិវិត
១៣. បម្រើប្រទេសជាតិ តាមរយៈការងារស្ម័គ្រចិត្តនៅតាមសហគមន៍ តំបន់ ។
__________________
ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្រ្ត
To all social media: https://t.me/cambotory
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #តួនាទីយុវជន #សំខាន់ៗ #ក្នុងសង្គម
