អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍​លេខ៣

កំពង់ចាម៖ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ រដ្ឋបាលខេត្ត​កំពង់ចាម​បាន​ផ្ដល់​ជូន​ម៉ូតូ​ច្រើន​ប្រភេទ​​ចំនួន​ ១០០​គ្រឿង​ ជូនដល់​កងកម្លាំង​ជួរ​មុខ​សម្រាប់​បំពេញការងារ​​​ការពារ​
បូរណភាពទឹកដី។

ពិធីប្រគល់ និងទទួលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២៥ នៅសាលាខេត្តក្រោមវត្តមាន​ឯកឧត្តម​ អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ។

ឧត្តមសេនីយ៍ទោ​ ឈឺ​ន វ​ណ្ណី ​មេបញ្ជាការ​រង​កងពលធំ​លេខ​៣ ប្រចាំ​ទិស​ខេត្តព្រះវិហារក្នុង​នាម​ ឯកឧត្តម ​ស្រី ឌឹ​ក មេបញ្ជាការ​កងពលបានបង្ហាញ​នូវអារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​អំណោយដ៏មានតម្លៃនេះ។លោក​បញ្ជាក់ថា ​មធ្យោបាយទាំងនេះ ​នឹង​ចែក​ជូន​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ដែល​ប្រចាំការ​ជួរ​មុខ​សម្រាប់បំពេញការងារកាន់តែងាយស្រួលនិងឆាប់រហ័ស។

សូមជម្រាបថា ​តប​តាម​ការ​អំពាវនាវ​របស់​សម្ដេច​តេ​ជោ ​សែន ប្រធានព្រឹទ្ធ​សភា និងសម្ដេច​​ធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម​ អ៊ុ​ន​ ចាន់​ដា បាន​ចលនា​សប្បុរសជនជិតឆ្ងាយដោយ​បាន​នាំយក​អំណោយ​ជាគ្រឿង​ឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនធំ ទៅ​ផ្តល់​ជូន​ដល់​​ប្រជាពលរដ្ឋ​ភៀស​សឹក​ទនៅ​ខេត្តព្រះវិហារ​ និង​ឧត្ត​មាន​ជ័យ​ ព្រមទាំងវីរកង​ទ័ព​ជួរ​មុខ​ផងដែរ៕
ដោយ៖លី ពៅ

ads banner