តុលាការ​ថៃអាចដកតំណែងលោកស្រី ផែថងថាន នៅថ្ងៃសុក្រ សប្តាហ៍ក្រោយ

បាងកក ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ អាចនឹងត្រូវតុលាការធម្មនុញ្ញថៃ បណ្តេញចេញពីតំណែង នាយករដ្ឋមន្ត្រី នៅថ្ងៃសុក្រ សប្តាហ៍ក្រោយ។

ដំណឹងនេះ ត្រូវបានប្រកាសឲ្យដឹង បន្ទាប់ពីនាយករដ្ឋមន្ត្រីព្យួរតំណែង រូបនេះ ត្រូវបានសួរនាំ នៅក្នុងតុលាការ នៅថ្ងៃទី២១ ខែសីហា នេះ។

ប្រសិនបើសាលក្រម ចេញមក ថា លោកស្រី ត្រូវអស់តួនាទី មែននោះ មានន័យថា លោកស្រី នឹងក្លាយជាមេដឹកនាំ ត្រកូល ស៊ីណាវ៉ាត់ ទី៣ ដែលគេបណ្តេញចេញពីតំណែង នាយករដ្ឋមន្ត្រីថៃ ដោយគេដឹងថា ទី១ គឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាត្រូវជាឪពុក របស់លោកស្រី និង ទី២ គឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលត្រូវជាម្តាយមីង របស់លោកស្រី ផែថងថាន។

យ៉ាងណា ទាំងលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ត្រូវបានបណ្តេញចេញពីតំណែង ដោយសារតែរដ្ឋប្រហារយោធា មិនមែន ដោយតុលាការធម្មនុញ្ញ នោះទេ៕

ប្រភព ៖ AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner