ខ្សែការពារឆ្វេង Luke Shaw បានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំនៅ Manchester United
អត្ថបទដោយ៖
Kien Sereyvuth
ខ្សែការពារឆ្វេង Luke Shaw បានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំនៅ Manchester United បន្ទាប់យកឈ្នះលើមិត្តរួមក្រុម Paul Pogba និង Marcus Rashford។ កម្មវិធីប្រគល់ពានរង្វាន់នេះបានរៀបចំ កាលពីយប់ម្សិលមិញ ដោយគេឃើញមានវត្តមានអ្នកចាត់ការលោក Ole Solskjaer និងក្រុមកីឡាកររបស់ Man Utd ជាច្រើនចូលរួម។

សូមបញ្ជាក់ថា ក្លិបបិសាចក្រហម Man Utd បាត់បង់តំណែងកំពូលទាំង៤ហើយ ក្រោយសប្ដាហ៍មុនលេងស្មើគ្នាជាមួយ Huddersfield ១-១ ហើយត្រៀមខ្លួនប្រកួតកូតតាលេង Europa League ស្វ័យប្រវត្តិ ប្រសិនបើ Arsenal ចាញ់៕ធ.ដ
