ស្ថានទូតចិនប្រចាំកម្ពុជាថា បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជាអ្នកសង្កេតការណ៍ ជួយដល់ផ្នែកបច្ចេកទេស លើកការអនុវត្តបទឈប់បាញ់ រវាងជម្លោះព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការចូលរួមជាអ្នកសង្កេតការណ៍ ជួយដល់ផ្នែកបច្ចេកទេស ដើម្បីចូលរួមចំណែកក្នុងការគាំទ្រ លើកការអនុវត្តបទឈប់បាញ់ របស់កម្ពុជា-ថៃ ឈានដល់ការរកដំណោះស្រាយវិលត្រឡប់មកវិញនូវប្រក្រតីភាព។ នេះបើតាមការបញ្ជាក់ពីសំណាក់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ។

ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើថា ៖ តាមរយៈនេះ
ដែរ ភាគីមិត្តចិត្តបានយកចិត្តទុកដាក់លើផលប៉ះពាល់ដល់ប្រជាជន ព្រមទាំងឃ្លាំមើលតាមដានពីស្ថានភាពព្រំដែនកម្ពុជា-ថៃយ៉ាងយកចិត្តទុកដាក់។

លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ដែរថា ភាគីមិត្តចិនបានយកចិត្តទុកដាក់លើផលប៉ះពាល់ដល់ជនស៊ី វិល ព្រមទាំងឃ្លាំមើល និងតាមដានអំពីស្ថានតាមព្រំដែនយ៉ាងដិតដល់។

ដោយឡែក តាមរយៈទំព័រហ្វេសប៊ុក ក្រសួងការពារជាតិបានឱ្យដឹងនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០២៥នេះដែរថា ៖ កាលនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ បានដំណើរការកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ កន្លងមក ដោយភាគីទាំងពីរបានឯកភាពដំណើរការកិច្ចប្រជុំមួយផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ រយៈពេលពេញ១ថ្ងៃ។ ជាលទ្ធផល កិច្ចប្រជុំក្រុមលេខា បានប្រព្រឹត្តទៅដោយមានការរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ក្រោយពេលជួបប្រជុំពិភាក្សាគ្នា ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃនេះផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហ៊ួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner