ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់យុវជន-យុវនារី ឌីខេតឡន និងOPEN SERIES ឆ្នាំ២០១៩ បើកទូលាយសម្រាប់មហាជនទូទៅនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ ប្រចាំខែ និងការប្រកួតជា ស៊េរី បើកទូលាយសម្រាប់អ្នកស្នេហាវិស័យកីឡាវាយកូនបាល់ទាំងអស់នៅ កម្ពុជា លើកទី១ ដែលមានឈ្មោះថា Decathlon Junior & Open Series 2019 ដែលមានការ សហការឧបត្ថម្ភធំពីរ ហាងលក់សម្ភារកីឡាគ្រប់ ប្រភេទនៅកម្ពុជា Decathlon។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបង្ហាញនាព្រឹកមិញនេះ។

សេចក្តីប្រកាសដដែលបន្តថា ព្រឹត្តិការណ៍ប្រកួតនេះ នឹងចាប់ផ្តើមការប្រកួតនៅខែឧសភានេះ មានការប្រកួតយុវជន-យុវនារី និងការប្រកួតបើកជាស៊េរី ជារៀងរាល់ខែរហូតដល់បំណាច់ឆ្នាំ២០១៩។
ការប្រកួតនេះ នឹងមានចំណាត់ថ្នាក់ សម្រាប់កីឡាករ កីឡាការិនី គ្រប់ការប្រកួតដែលមានជារៀងរាល់ខែ ហើយនៅខែធ្នូ ឬខែមករា ឆ្នាំបន្ទាប់ នឹងរៀបចំការប្រកួត១ទៀត ដែលយើងហៅថា Decathlon Masters ដែលមានតែកីឡាករ កីឡាការិនី០៨នាក់ ដែលមានចំណាត់ថ្នាក់ប៉ុណ្ណោះទើបអាចចូលប្រកួតបាន។

សូមបញ្ជាក់ថា ការប្រកួតយុវជន យុវនារី លើកទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់១៩ ខែឧសភា ឆ្នាំ២០១៩។ ការប្រកួតបើកស៊េរី លើកទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍ប្រកួតនេះ ចូលរួមឧបត្ថម្ភធំដោយ Decathlon និងសហការឧបត្ថម្ភដោយ Pontoon ក្លិប និងខេមបូឌាន ខនទ្រី ក្លិប (CCC)៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner