សត្វរំពេរទន្លេមានការកើនឡើងក្នុងតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ

(ភ្នំពេញ)៖ អង្គការ WWF Cambodia បានឱ្យដឹងថា ៖ តាមរយៈការកត់ត្រាប្រចាំឆ្នាំអំពីចំនួនសត្វរំពេទន្លេ បង្ហាញពីចំនួនកើនឡើងរបស់សត្វរំពេទន្លេនៅក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ។

អស់រយៈពេលជាច្រើនខែមកហើយនៃសកម្មភាពរបស់ក្រុមសិក្សាស្រាវជ្រាវ ដើម្បីធ្វើការកត់ត្រាចំនួនសត្វរំពេទន្លេ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ។ ជាលទ្ធផល ក្រុមសិក្សាស្រាវជ្រាវរបស់យើងបានកត់ត្រារកឃើញចំនួនដ៏ច្រើនរបស់សត្វរំពេទន្លេប្រមាណ ៩៤ក្បាល ដែលកើនឡើងពីចំនួន ៧១ កាលពីឆ្នាំមុន។ ការកើនឡើងនេះ គឺជាដំណឹងដ៏អស្ចារ្យសម្រាប់ប្រភេទស្លាបដែលត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងការគំរាមកំហែង ហើយចំនួនរបស់ពួកវាក៏បានបង្ហាញពីស្ថេរភាពក្នុងអំឡុងពេលនៃការកត់ត្រាពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៤៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner