ទីបំផុត ខេត្តកំពង់ឆ្នាំងនឹងមានសហគមន៍កសិកម្មទំនើប ដោយផ្តោតសំខាន់ទៅលើការផ្គត់ផ្គង់ មុខដំណាំ ២ប្រភេទគឺស្រូវពូជ និង បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា ទីបំផុត ខេត្តកំពង់ឆ្នាំង នឹងមានសហគមន៍កសិកម្មទំនើបទីមួយរបស់ខ្លួនហើយ ដោយក្នុងនេះនៅចំពោះមុខសហគមន៍មួយនេះនឹងផ្តោតសំខាន់ទៅលើការផ្គត់ផ្គង់ មុខដំណាំ២ប្រភេទគឺស្រូវពូជ និង បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។

ឯកឧត្តមបានបញ្ជាក់នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា «សហគមន៍កសិកម្មទំនើបនេះមានឈ្មោះខេមស៊ីដ» ដែលស្ថិតក្នុងឃុំពេជចង្វារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង គ្រោងនឹងរៀបចំមហាសន្និបាតកំណើតរបស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ ជាមួយនឹងសមាជិកជាង ២០០គ្រួសារ និងផ្ទៃដីផលិតកម្មជិត ៥០០ហិកតា ។

មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងបញ្ជាក់ បន្ថែមថា”សហគមន៍ទំនើបថ្មីនេះនឹងផ្តោតលើផលិតកម្ម និង ការផ្គត់ផ្គង់មុខដំណាំ២ប្រភេទគឺ៖ស្រូវពូជ និង បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់”។

ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា សហគមន៍ បានចុះកិច្ចព្រមព្រៀងទទួលយកជំនួយឥតសំណងភ្លាមៗពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងទំហំទឹកប្រាក់ចំនួន ១៦ម៉ឺនដុល្លារ (៤០%នៃទំហំផែនការវិនិយោគ) ដែលនឹងអនុញ្ញាតឱ្យសហគមន៍អាចវិនិយោគលើឡសម្ងួត ឃ្លាំងស្តុកពូជស្រូវ ម៉ាស៊ីនច្រូត ឡានដឹកជញ្ជូន ផ្ទះសំណាញ់ ៤៨ខ្នង និងឧបករណ៍សម្ភារៈផលិតកម្មផ្សេងៗទៀត ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner