សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់

(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៣រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងកម្លាំងជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៤ ខែសីហា ។ 

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីថា កងកម្លាំងកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ខណៈកិច្ចប្រជុំនេះ ក៏មានការចូលរួមសង្កេតការណ៍ពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន ៕

ដោយ ៖ វណ្ណលុក
រូបភាព ៖ លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner