ឯកឧត្តម ប៉ែន បូណា ៖ ក្នុងប្រវត្តិសាស្រ្តសម័យទំនើបជាង៥០០ឆ្នាំចុងក្រោយនេះ ការដឹកនាំរបស់សម្តេចតេជោស្គាល់ការអភិវឌ្ឍន៍ខ្លាំងជាងពេលណាទាំងអស់
(ភ្នំពេញ)៖ ឯកឧត្តម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា ជាង ៥០០ឆ្នាំចុងក្រោយនេះ ក្នុងសរាជតេជោធិបតីបានស្គាល់ការអភិវឌ្ឍន៍លូតលាស់ខ្លាំងជាងពេលណាៗទាំងអស់ ដោយគិតចាប់ពីក្រោយសម័យអង្គរមក។
ការថ្លែងបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើង សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃចន្ទទី២៥ ខែសីហា ឆ្នាំ២០២៥ ។
ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាស្គាល់សុខសន្តិភាពយូអង្វែងជាងពេលណាៗទាំងអស់ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធល្អ ដែលបង្កលក្ខណៈងាយស្រួលក្នុងការបង្កលក្ខណៈងាយស្រួលទៅដល់ប្រជាពលរដ្ឋក្នុងធ្វើដំណើរបានស្រួល និងបានឆាប់រហ័សជាងពេលណាៗទាំងអស់។កម្ពុជាមានមធ្យោបាយធ្វើដំណើរសម្បូរបែប ទំនើបជាងពេលណាៗទាំងអស់។កូនខ្មែរមានឱកាសរៀនសូត្រ បានចេញទៅក្រៅប្រទេស និងបានស្គាល់ភាពសប្បាយរីករាយជាងពេលណាៗទាំងអស់។ទាំងនេះ គឺជាការពិតដែលអាចផ្ទៀងផ្ទាត់បាន ហើយក៏គ្មានអ្នកណាអាចបដិសេធបាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលខាងលើ បានរំលេចទៀតថា ប្រសិនបើយើងក្រឡេកទៅមើលការពិតទាំងអស់នេះ យើងអាចយល់បានភ្លាមអំពីតម្លៃនៃសន្តិភាព និងតម្លៃនៃការលះបង់របស់បិតាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព គឺសម្តេចតេជោហ៊ុន សែន។ នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្នប្តូរផ្តាច់ការពារសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយ។ ប្រជាពើរដ្ឋខ្មែរលើសលប់ទាំងក្នុងនិងក្រៅប្រទេសរួមទាំងព្រះសង្ឈព្រះពុទ្ធសាសនា និងប្រជាពលរដ្ឋខ្មែរដែលជាបរិសិទនៃសាសនាផ្សេងទៀតយល់ច្បាស់អំពីតម្លៃនេះ ហើយ បាននិងកំពុងចេញមុខការពារសន្តិភាព ការពារបុព្វហេតុរបស់រាជរដ្ឋាភិបាលយើងយ៉ាងប្តូរផ្តាច់ ដោយពួកគាត់យល់ឃើញថា វាជាឱកាសដ៏កម្រខ្លាំងណាស់មានឱកាសទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ទៀតថា បើនិយាយពីកិច្ចការពារដែនអធិបតេយ្យភាពជាតិ បូរណភាពទឹកដី មានតែរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ននេះទេ ដែលបានកសាងបន្ទាត់ព្រំដែនបានជាក់លាក់បំផុតតាមរយៈការចារបោះបង្គោលព្រំដែនដោយសន្តិវិធីជាមួយនិងប្រទេសជិតខាង ហើយថែមទាំងបានកសាងផ្លូវក្រវ៉ាត់ព្រំដែនបានច្រើននិងវែងជាងគេបំផុតមិនធ្លាប់មាន ។ សមិទ្ធផលដ៏ធំធេងដែលមិនធ្លាប់មានពីមុននេះ គឺជាស្នាដៃរបស់រាជរដ្ឋាភិបាលគណៈប្រជាជនកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីឱ្យបានគង់វង់ប្រកបដោយនិរន្តរភាពសម្រាប់កូនខ្មែរជំនាន់ក្រោយ ។ នេះជាសច្ចៈធម៌ប្រវត្តិសាស្រ្តដែលអាចផ្ទៀងផ្ទាត់បាន ហើយក៏មិនអាចមានអ្នកណាមកការឡៃបានដែរ ៕
ដោយ ៖ ជាវ ចន្ធូ
