ក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំ «សិក្ខាសាលាស្តីពី ឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ» សម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំ «សិក្ខា សាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ» សម្រាប់ប្រទេស សមាជិក អាស៊ាន និងប្រទេសទីម័រឡេស្តេ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើករបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
សិក្ខាសាលាដែលរៀបចំនាពេលនេះ ជាផ្នែកមួយនៃការអនុវត្តក្នុងក្របខ័ណ្ឌ ផែនការ ការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបីស្តីពីកិច្ចការមុខងារសាធារណៈ ឆ្នាំ២០២១-២០២៥ (ACCSM+3) ដែលបានដាក់ចេញកន្លងមក។
សូមអានព័ត៌មានលម្អិតក្នុងឯកសារដែលភ្ជាប់ជូន ៕
ដោយ ៖ង៉ាន់ ទិត្យ


ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។