ថៃបាក់ដី ស្លាប់និងបាត់ខ្លួនមនុស្ស
បាងកក ៖ ប្រទេសថៃមានករណីបាក់ដី ស្លាប់មនុស្សម្នាក់ និង បាត់ខ្លួនម្នាក់ ខណៈដែលមនុស្ស ១០នាក់ផ្សេងទៀត រងរបួស កាលពីយប់រំលងអធ្រាត ឈានចូលដល់ថ្ងៃទី២៧ ខែសីហា។
ការបាក់ដី ដែលបង្កឡើង ដោយសារព្យុះត្រូពិច Kajiki បានវាយប្រហារភូមិ Pang Ung ឃុំ Mae Suek ស្រុក Mae Chaem ខេត្ត Chiang Mai នៅវេលាម៉ោង ២ និង ៥០ នាទី ថ្ងៃទី២៧ ខែសីហា។
គ្រោះមហន្តរាយនេះ បានបំផ្លាញផ្ទះ យ៉ាងតិច ចំនួន ៥ខ្នង សម្លាប់មនុស្ស ១ នាក់, បាត់ខ្លួន ១នាក់ និង ១០នាក់ផ្សេងទៀត រងរបួស។
ជុំវិញទៅនឹងព្យុះនេះ កាលពីថ្ងៃទី២៥ ខែសីហា អាជ្ញាធរថៃ បានព្រមានថា ព្យុះទីហ្វុង កាជីគី បានគំរាម បង្កឲ្យមានទឹកជំនន់ និងបាក់ដី នៅក្នុងខេត្ត ចំនួន២៨។
បើតាម AFP ប្រទេសថៃ តែងតែជួបប្រទះនូវភ្លៀងមូសុងប្រចាំឆ្នាំ នៅចន្លោះខែឧសភា និងខែតុលា ប៉ុន្តែ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានគំរូអាកាសធាតុកាន់តែអាក្រក់ខ្លាំង ដែលអាចធ្វើឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញ កាន់តែច្រើន។
ទឹកជំនន់ ថៃ កើតមានឡើង សឹងតែរាល់ឆ្នាំ ក្នុងនោះ កាលពីឆ្នាំ២០២១ ធ្លាប់បានផ្តាច់យកជីវិតមនុស្ស ជាង៥០០នាក់ និង បំផ្លាញផ្ទះសម្បែង អស់រាប់លានខ្នង និងផលដំណាំយ៉ាងតំណំ៕
ប្រភពី Khaosod , AFP ប្រែសម្រួល៖ សារ៉ាត


