មន្ត្រីកម្ពុជា ៖ កាលពីថ្ងៃ២៤ មិថុនា សម្តេចតេជោ បង្ហោះសារថា ថៃនឹងផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ក្នុងរយ:ពេល ៣ខែ ថ្ងៃនេះ បានបញ្ជាក់ច្បាស់ពីភាពជេីងចាស់ពិតៗ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រោយតុលាការធម្មនុញ្ញថៃ បានសម្រេចដកតំណែង នាយករដ្ឋមន្ត្រី របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្នុងសំណុំរឿង ខ្វះសីលធម៌ ជុំវិញការបែកធ្លាយសម្លេងសន្ទនា នោះ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី បានលើកឡើងថា កាលពីថ្ងៃ២៤ មិថុនា សម្តេចតេជោ បានបង្ហោះសារថា ថៃនឹងផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ក្នុងរយ:ពេល ៣ខែ ថ្ងៃនេះបានបញ្ជាក់ច្បាស់ពីភាពជេីងចាស់ពិតៗ ។

នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត ត្រូវបានតុលាការធម្មនុញ្ញថៃសម្រេចដកតំណែង នាយករដ្ឋមន្ត្រីផ្លូវការ នាថ្ងៃ២៩ សីហា ហេីយបេីសិក្សាពីនីតិវិធីផ្លាស់ប្តូរថ្មី នឹងសមល្មមគ្រប់បីខែ តាមការវាយតម្លៃរបស់សម្តេចតេជោ ដែលថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី ។

យេីងសង្ឃឹមថា អ្វីៗនឹងបានល្អប្រសេីរ ថៃនឹងមានថ្នាក់ដឹកនាំមួយពិតប្រាកដ អាចនឹងធ្វេីការដោយស្មោះត្រង់ ជាក់លាក់ជាមួយយេីង ដេីម្បីងាយស្រួលធ្វេីការសម្រេចចិត្ត និងឈានទៅការឯកភាពគ្នាមួយនាំមកវិញ នូវប្រក្រតីភាពដូចមុន ថ្ងៃទី២៥ ឧសភា និងថ្ងៃទី៧ មិថុនា ជូនប្រជាជនទាំងសងខាង មកវិញ ។

យេីងត្រូវការសន្តិភាព ទំនាក់ទំនងពិតប្រាកដឈរលេីអធិបតេយ្យភាព គោរពច្បាប់ និងអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ លេីកកម្ពស់កិច្ចសហប្រតិបត្តិការ និងកាទូតល្អប្រសេីរ សាកសមជាប្រទេសជិតខាងល្អនឹងគ្នា ជាពិសេស រួមចំណែកលេីកកម្ពស់កិត្តិនាមសហគមអាស៊ានដ៏រឹងមាំមួយ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner